ព័ត៌មានទាន់ហេតុការណ៍៖

នារីដែលឃាតកសម្លាប់យកទៅបោះចោលនៅគំនរសំរាមមានជីវិតកម្សត់ជាអ្នកលក់ពងមាន់អាំង

ចែករំលែក៖

ភ្នំពេញ៖ មកដល់ពេលនេះរឿងឃាតកម្មសម្លាប់នារីក្លិបកម្សាន្ត៥៥មិនត្រូវបានសមត្ថកិច្ចវែកមុខឃាតកដៃដល់ឃើញនៅ ឡើយទេ គ្រាដែលក្រុមគ្រួសារនារីរងគ្រោះ ទទូចឲ្យសមត្ថកិច្ចជួយដុតដៃដុតជើងបំបែក សំណុំរឿងនេះឲ្យបានឆាប់រហ័សនោះ។ អ្វី ដែលសំខាន់ទៀតនោះគឺសមត្ថកិច្ចមាន ពន្លឺខ្លះៗពីម្តាយសពដែលបានបញ្ជាក់ថា មានមនុស្សស្រីម្នាក់និងប្រុសម្នាក់រស់នៅក្រុងតាខ្មៅបានទៅហៅកូនស្រីរបស់គាត់ចេញពីផ្ទះកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយបានបាត់ខ្លួនរហូតក្រោយឮដំណឹងថាគេសម្លាប់រុំភួយយកទៅបោះ ចោលនៅគំនរសំរាមក្នុងខណ្ឌសែនសុខទើបមានការភ្ញាក់ផ្អើល ។

ទោះយ៉ាងណាក្នុងករណីនេះក្រុម គ្រួសារសពបានចាត់ទុកការស្លាប់របស់នារី រងគ្រោះឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបម្រើការនៅក្លិបកម្សាន្ដ៥៥ ខាងក្រោយក្រុមហ៊ុនម៉ូប៊ីតែល ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញថា ជាករណីប្លន់ ព្រោះនារីរងគ្រោះបានបាត់បង់ម៉ូតូម៉ាក ហុងដាស្គូពីមួយគ្រឿង ទូរស័ព្ទដៃម៉ាក អាយហ្វូន១គ្រឿង និងខ្សែជើង១ខ្សែ។ រីឯ សមត្ថកិច្ចវិញកំពុងដាក់ការសង្ស័យជា រឿងគំនុំ ព្រោះនារីរងគ្រោះនិងអ្នកទៅហៅនាងដល់ផ្ទះនោះជាមនុស្សស្គាល់គ្នាអាចមានទំនាស់អ្វីមួយជាមួយគ្នា ។

បើតាមការនិយាយឲ្យដឹងពីម្តាយ កែវ កញ្ញា បានរៀបរាប់ទាំងទ្រហោយំថា កូនស្រីរបស់គាត់មានរូបសម្បត្តិស្អាតបាតជាមនុស្សស្លូតបូត សុភាពរាបសាមិនដែល មានទំនាស់ជាមួយអ្នកណា ជាពិសេសអ្នកជិតខាងតែងស្រលាញ់រាប់អានណាស់។ ជារៀងរាល់ថ្ងៃពេលចេញពីធ្វើការម្តងៗ មិនដែលទំនេរទេគឺជួយបោកគក់អ៊ុតខោអាវ និងជួយលក់បង្អែម ឬពងមាន់អាំងជាមួយគាត់ព្រោះគ្រួសារគាត់ក្រីក្រណាស់។ ភាពឆ្លាតវ័យនិងមានការងារធ្វើរបស់កូនស្រីម្នាក់នេះហើយ ធ្វើឲ្យគាត់មានទំនុកចិត្ត និងចាត់ទុកជាជំហរមេគ្រួសាររឹងមាំរហូតនាងទ្រទ្រង់ប្រាក់ខែទៅបង់ រំលស់ប្រាក់ខ្ចីពីធនាគារជារៀងរាល់ខែសម្រាប់គ្រួសារ មករកស៊ីថែមទៀតផង ។

ម្តាយសពរៀបរាប់កាន់តែក្តុកក្តួលទៀត ថា ឥឡូវនេះក្នុងគ្រួសារខ្ញុំអស់ហើយគ្មានសល់ទៀតទេកូនស្រីសំណព្វចិត្តមុនស្លាប់ទៅមិនដឹងគេធ្វើបាបយ៉ាងវេទនាបែបណាទេ សូមសមត្ថកិច្ចជួយរកមុខអាឃាតកឲ្យឃើញដើម្បីឲ្យកូនស្រីខ្ញុំស្លាប់ទៅអស់ចិត្តផង ។

ក្រៅពីការរៀបរាប់ទាំងទឹកភ្នែករបស់ម្តាយសពក៏នៅមានភាពក្តុកក្តួលរំជួលចិត្តពីមិត្តនៅក្នុងហ្វេសប៊ុកជាច្រើនដែលគេឆែក ឃើញនៅក្នុងគណនីរបស់សព កែវ កញ្ញា មានឈ្មោះថា កូនមាន់ ជាឈ្មោះហៅក្រៅ ដោយបានបង្ហាញឲ្យដឹងថា កែវ កញ្ញា ជាមនុស្សម្នាក់ដែលគ្រប់ៗគ្នាស្រលាញ់ចូលចិត្ត រហូតដល់គេសរសើរថា ក្មេងក្បាលខូច សម្តីនិយាយលេងសើចគួរឲ្យចូលចិត្ត ជា ក្មេងដឹងខុសត្រូវ ចេះយល់ចិត្ត ។ នៅឯ កន្លែងធ្វើការរបស់នាងវិញកូនមាន់ ត្រូវ បានមិត្តរួមការងារសរសើរថា សម្តីរបស់ កូនមាន់ចូលចិត្តលេងសើចកូនមាន់ជា មនុស្សគួរឲ្យស្រលាញ់ រួសរាយរាក់ទាក់ និយាយត្រង់ ។

យោងតាមរូបថត២សន្លឹកក្នុងគណនីហ្វេសប៊ុករបស់នាងបានឲ្យឃើញថា ក្រៅពីការងារជាអ្នកបម្រើនៅក្លិបកម្សាន្ដ៥៥ កូនមាន់ក៏ធ្លាប់បានលក់ពងមាន់អាំងដឹកតាមម៉ូតូផងដែរ។ ឃាតកម្មដ៏ព្រៃផ្សៃនេះធ្វើឲ្យមិត្តភក្តិរបស់នាងគ្រប់គ្នាស្ទើរតែមិនជឿថា កូនមាន់ស្លាប់ ។

មិត្តភក្តិរបស់នាងម្នាក់បានសរសេរថា «កូនមាន់ថ្ងៃមិញពេលខលមកបង បងមិន ជឿទេ ពេលឆែកមើលតាមហ្វេសប៊ុកក៏បងមិនចង់ជឿថាហេតុអីក៏បែបនេះ បងសោក ស្តាយណាស់ អូនជាមនុស្សល្អមិនគួរជួបរឿងបែបនេះទេ បងសូមជូនពរប្អូនទៅ កាន់សុគតិភពណា បើមានជាតិក្រោយ សូមឲ្យប្អូនជួបមនុស្សល្អកុំឲ្យប្អូនជួបរឿងសាហាវព្រៃផ្សៃបែបនេះទៀតអី» ។

សូមបញ្ជាក់ថា កែវ កញ្ញា ត្រូវឃាតក ដែលគេសង្ស័យថា អាចជាមនុស្សស្គាល់គ្នារឹតកសម្លាប់រួចយកភួយ និងកម្រាលពូករុំសពដឹកយកទៅកប់ចោលនៅក្នុងគំនរ សំរាមតាមចិញ្ចើមផ្លូវលេខ១០០៣ ក្នុងភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា ម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕ ប្រាថ្នា

aew aew-1 we3

yyy


ចែករំលែក៖