ព័ត៌មានទាន់ហេតុការណ៍៖

ទំនើងបង្ហោះម៉ូតូ៣នាក់ត្រូវនគរបាលហៅអប់រំ

ចែករំលែក៖

ភ្នំពេញ៖ ទំនើង៣នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូពេលយប់ព្រលប់ បង្កភាពអនាធិបតេយ្យតាមដងវិថី ក៏ដូចរំខានដល់សេចក្តីសុខ ផលប្រយោជន៍របស់អ្នកដទៃនោះ ត្រូវនគរបាលចាប់ឃាត់ខ្លួនដើម្បីណែនាំ អប់រំ កុំឲ្យចេះធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ។

ករណីបង្ក្រាបក្រុមបង្ហោះម៉ូតូយ៉ាងអនាធិប្បតេយ្យនេះ បាន ធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ក្បែរសួនច្បារព្រះនាងប្រាជ្ញបារមី តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ជនទំនើងទាំង៣នាក់ រួមទាំងម៉ូតូធំ៣គ្រឿង ត្រូវនគរបាលចាប់បញ្ជូនខ្លួនមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ។

មន្ត្រីអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្រុមក្មេងទំ នើងដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះមាស សុនាថ ភេទប្រុស អាយុ២២ឆ្នាំ ទី២-ឈ្មោះវឿន សុភក្តី ភេទប្រុស អាយុ២២ ឆ្នាំ ទី៣-ឈ្មោះស៊ុយ ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ ។ ក្រោយឃាត់ខ្លួន សួរនាំនិងស្រាវជ្រាវប៉ុន្មានម៉ោងក្រោយរកឃើញថា ក្រុមក្មេង ទំនើងទាំងនេះ មិនមានពាក់ព័ន្ធបទល្មើស ដែលគួរឲ្យកត់សម្គាល់ ក៏សម្រេចអប់រំណែនាំឲ្យអាណាព្យាបាលមកធានាដោយធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ថាច់ យ៉ាត

ee as


ចែករំលែក៖