ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់សង្ស័យបាញ់សម្លាប់ខ្លួនឯងនៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមលើគ្រែ និងកាំភ្លើងវែងមួយដើមនៅពីខ្លួនសាកសព បង្កឲ្យមានការភ្ញាក់ផ្អើល ។ ករណីនេះ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលម្នាក់ និងជាអ្នកមានជំងឺរ៉ាំរ៉ៃយូរហើយព្យាបាលមិនជា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បានដាច់ចិត្តធ្វើអត្តឃាតកាលពីវេលាទៀបភ្លឺ ម៉ោង៤ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយបានបាញ់ខ្លួនឯងនឹងអាវុធម៉ាក CKC ពីមាត់ខាងឆ្វេងធ្លាយទៅក្បាលខាងក្រោយស្លាប់ភ្លាមៗ តែម្ដង ។

ក្រោយភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ និងបានបញ្ជាក់ថា ករណីធ្វើអត្តឃាតនៅចំណុច ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ ជនរងគ្រោះឈ្មោះផុន ម៉ៅ អាយុ៤០ឆ្នាំ ជនជាតិព្នង ជាមន្ត្រីនគរបាលរដ្ឋបាលផងដែរ ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតប្រាកដមែន និងបានប្រគល់សាកសព្វទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ថាច់ យ៉ាត

22


ចែករំលែក៖