ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបារាយណ៍ ចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានធ្វើសកម្មភាពរៀបចំប្រើប្រាស់ និងចែកចាយគ្រឿងញៀនកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០១៦ នៅចំណុចជិតភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនៅចំណុចខាងលើ ទើបសមត្ថកិច្ចដាក់កម្លាំងចុះទៅបង្ក្រាបភា្លមៗ ដោយចាប់ខ្លួនជនសង្ស័យបានម្នាក់ និងថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់ ម៉ូតូម៉ាកវីវ៉ា១គ្រឿង ទូរស័ព្ទចុចពិល១គ្រឿង មួកសុវត្ថិភាព១ ។

លោកវរៈសេនីយត្រី កែកញ្ញាណា អធិការរងនគរបាលស្រុកបារាយណ៍បានបន្តឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ី ឈុនឡាយ ហៅឡាង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបក្ខពួកជនសង្ស័យម្នាក់ទៀត ជាមេខ្លោងបានរត់គេចខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេគ្រាន់តែជាកូនចៅគេទេ ចំណែកមេធំរបស់គេឈ្មោះ រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា មានគ្រឿងញៀន១កញ្ចប់ធំតម្លៃជិត១លានរៀល តែគេរត់គេចខ្លួនបាត់នៅល្ងាចថ្ងៃដែលសមត្ថកិច្ចចុះទៅបង្ក្រាបនោះ ។

ទោះបីជាមានហេតុផលយ៉ាងណាក៏ដោយ រហូតមកពេលរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នការនគរបាលខេត្តកំពង់ធំ បន្តនីតិវិធី ។ រីឯជនសង្ស័យម្នាក់ទៀតជាមេខ្លោង សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួន ៕ ប៊ុន រិទ្ធី

ae-4 ae ae-1 ae-2 ae-3


ចែករំលែក៖