ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តសហការជាមួយនគរបាលស្រុកបារាយណ៍រកឃើញអាវុធលាក់ទុក២ដើម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយនគរបាលប៉ុស្ដិ៍ក្រវ៉ា រកឃើញអាវុធលាក់ទុក២ដើមសម្រាប់ធ្វើសកម្មភាពនៅក្នុងអណ្ដូងត្រង់ចំណុចត្រពាំងរ៉ូង ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ។

លោក ប្រាក់ ផាណូ នាយប៉ុស្ដិ៍នគរបាលក្រវ៉ា បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីជនសង្ស័យបានឆ្លើយសារភាពថា បានលាក់ទុកអាវុធសម្រាប់ធ្វើសកម្មភាពនៅចំណុចខាងលើ កម្លាំងសមត្ថកិច្ចស្រុក និងខេត្តបានសហការគ្នាចុះទៅដល់គោលដៅចំណុចលាក់ទុក ក៏បានរកឃើញ អាវុធ២ដើម ម៉ាក់ K54 មួយដើម គ្រាប់មួយបង់ និង AK47 មួយដើម គ្រាប់៣បង់ចំនួន៦០គ្រាប់ ។

លោក កែ ខាន់ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំបានឲ្យដឹងថា ការឈាន់ដល់ការរកអាវុធ២ដើមនេះឃើញគឺ ដោយសារការចាប់ខ្លួនជនសង្ស័យ និងបក្ខពួកកាលពីឆ្នាំមុន ជនសង្ស័យមិនបានសារភាពទេ តែសមត្ថកិច្ ស៊ើបដឹងថា មានអាវុធ២ដើមលាក់ទុក រហូតមកដល់ថ្ងៃនេះ សមត្ថកិច្ចប្រើប្រាស៎ជំនាញរកឃើញអាវុធទាំងនេះតែម្ដង ៕ ប៊ុន រិទ្ឌី

pue-1 pue-2 pue-3 pue-4 pue-5


ចែករំលែក៖