ភ្នំពេញ៖ សពបុរសវ័យប្រហែល៥០ឆ្នាំម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកក្នុងស្ទឹងព្រែកត្នោត ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា សពបុរសខាងលើទំនងជាអណ្ដែតតាមស្ទឹងព្រែកត្នោតនេះ មកពីខាងស្រុកកណ្ដាលស្ទឹង ទើបមកទើនៅទីនេះ ភ្លាមនោះប្រជាពលរដ្ឋ និងសមត្ថកិច្ចបានស្រង់សពមកខាងលើដើម្បីឲ្យសមត្ថកិច្ចជំនាយធ្វើកោសល្យវិច្ឆ័យ និង រកអត្តសញ្ញាណរបស់សពដើម្បីស្វែករកក្រុមគ្រួសារប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នសពត្រូវបានយកដំកល់ទុកនៅវត្តទឹកថ្លា ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោដើម្បីស្វែងរកសាច់ញាតិ ៕ ជីម ភារ៉ា ដង្កោ