ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្លន់ស្ត្រីរងគ្រោះនៅខេត្តកែប

ចែករំលែក៖

ខេត្តកំពត: នៅវេលាម៉ោង២និង៤៧នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថនៃមន្ទីរយុត្តិធម៌ខេត្តកំពត សហការជាមួយកម្លាំង(អហ)ខេត្តកែប បានស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិលក្រុងកំពត ខេត្តកំពត។

លោកមេបញ្ជាការរង(អហ)ខេត្តកំពត ហែម ចាន់ដារ៉ា បានប្រាប់ឲ្យដឹងថា: ជនសង្ស័យទាំង២ មាន: ១-ឈ្មោះ អឿន សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត និង ២-ឈ្មោះ ត្រេន ពៅ ហៅក្របី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យ ក្រោយសួរនាំរួចហើយ កម្លាំង(អហ)ខេត្តកំពត ក៏ប្រគល់ឲ្យទៅខាង(អហ)ខេត្តកែប រួមនឹងវត្ថុតាងផងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា: ចោរមិនស្គាល់អត្តសញ្ញាណ០២នាក់ បានប្រើកូនកាំបិតភ្ជង់កជនរងគ្រោះ ប្លន់យកខ្សែកផ្លាកទីន២ខ្សែ ទម្ងន់៧ជី និងទូរស័ព្ទដៃ០២គ្រឿង យកទៅដោយសុវត្ថិភាព។ ហេតុកាណ៍ក្រុមចោរធ្វើសកម្មភាពប្លន់នេះ កើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៦ នៅចំណុចដីឡូត៍មួយកន្លែង ទល់មុខផ្ទះសំណាក់វិសាលស័ក្ត ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ ជនរងគ្រោះ ឈ្មោះ ជា ចន្ថា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ស្ត្រីរងគ្រោះរូបនេះ បានធ្វើដំណើរមកកម្សាន្តលេងនៅក្រុងកែប និងស្នាក់នៅផ្ទះសំណាក់វិសាលស័ក្ដិ៕ ថាច់ យ៉ាត

fb_img_1479653130475

fb_img_1479653132871

fb_img_1479653138199

 

 


ចែករំលែក៖