ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធមិនព្រមរួមរស់ជាមួយចងកសម្លាប់ខ្លួននៅលើធ្នឹមផ្ទះ

ចែករំលែក៖

ខេត្តកណ្តាល: បុរសមានប្រពន្ធ២ម្នាក់បានសម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅលើធ្នឹមផ្ទះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ឈុំ ប៊ុនណារា ហៅងុយ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ- ឃុំកើតហេតុខាងលើ ។

លោកអ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍នគរបាលដីឥដ្ឋបានអោយដឹងថា មូលហេតុដែលជនរងគ្រោះធ្វើអត្តឃាតប្រហែលជាមកខឹងប្រពន្ធក្រោយមិនព្រមរួមរស់ជាមួយ កន្លងមកជនរងគ្រោះធ្លាប់មានប្រពន្ធម្តងរួចមកហើយមានកូនស្រីម្នាក់ ក្រោយមកប្រពន្ធដើមបានស្លាប់ចោលដោយសារជំងឺ ។

ក្រោយពីប្រពន្ធដើមស្លាប់ ជនរងគ្រោះបានយកប្រពន្ធមួយទៀត ការស់នៅជាមួយប្រពន្ធចុងមិនដែលមានក្តីសុខនោះទេ ជនរងគ្រោះផឹកស្រាស្រវឹងរាល់ថ្ងៃថែមទាំងបង្ករឿងនៅក្នុងគ្រួសារ ពេលខ្លះប្រើអំពើហឹង្សាទៅលើប្រពន្ធ រករឿងម្តាយស្ទើរាល់ថ្ងៃ ធ្វើអោយប្រពន្ធ កូន និងម្តាយគ្រាំគ្រាចិត្ត ។ ដោយសារទ្រាំរស់នៅជាមួយប្តីស្រវឹងខួបបង្ករឿងក្នុងគ្រួសារមិនបាន ប្រពន្ធរបស់ជនរងបានសម្រេចចិត្តចុះចេញពីផ្ទះលែងរួមរស់ជាមួយ សូមបីតែដល់ថ្ងៃការកូនក៍ប្រពន្ធមិនមកដែរ ។

ការកូនបានប្រហែល៣ថ្ងៃ ជនរងគ្រោះបានទៅអង្វរប្រពន្ធសុំរួមរស់ជាមួយឡើងវិញ តែប្រពន្ធមិនព្រមនោះឡើយ ស្រាប់តែនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា កូនរបស់ជនរងគ្រោះបានប្រទះឃើញឪពុករបស់ខ្លួនចងកសម្លាប់ខ្លួននៅលើធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។

លោកនាយប៉ុស្តិ៍បានបន្តថា ក្រោយកើយហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យសាកសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាត មិនមានពាក់ព័ន្ធបងល្មើសផ្សេងនោះទេ ៕ សណ្តោស

 

ee as


ចែករំលែក៖