ភ្នំពេញ ៖ យុវជន២នាក់ត្រូវបានកម្លាំនគរបាលរាជធានីឃាត់ខ្លួនប្រគល់អោយអធីការដ្ឋាននគរបាលខណ្ឌព្រែកព្នៅខណៈដែលកម្លាំកំពុងចុះដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឆែកឆេររកឃើញមានរក្សាទុកនូវសារធាតុញៀនប្រភេទម្សៅក្រាមសថ្លា(ម៉ា ទឹកក)ចំនួន១កញ្ចប់តូច។
កិច្ចប្រត្តិបត្តិការណ៍ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំនគរបាលរាជធានីនៅចំណុចផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ខប្រាប់ថា កំលាំងចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់(ប្រភេទក្រាមសរថ្លា០១កញ្ចប់ថង់តូច )ឃាត់ខ្លួនបាន២នាក់
ជនសង្ស័យទី១ឈ្មោះ ផន ធានី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិ ព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល
ជនសង្ស័យទី២ឈ្មោះ តុំ ចាន់ធី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោង ១៤ និង ០០ នាទីថ្ងៃ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ កំលាំងសណ្ដាប់ធ្នាប់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍នៅចំណុចកើតហេតុខាងលើលុះមកដល់វេលាម៉ោង១៥ និង ០០ នាទីក៍បានឃើញជនសង្ស័យ២នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់កន្លែងកើតហេតុកំលាំងសម្ថកិច្ចក៍បានហៅអោយឈប់ដើម្បីត្រួតពិនិត្យ និងដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ហើយក៍បានត្រួតពិនិត្យឃើញថ្មាំញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់នៅលើខ្លួនជនសង្ស័យឈ្មោះ តុំ ចាន់ធី ហើយក៍បាននាំខ្លួនជនសង្ស័យទាំង២នាក់មកប្រគល់អោយអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបន្តដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្តនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ព្រមទាំងវត្ថុតាងរួមមានម៉ូតូមួយគ្រឿងម៉ាក ស៊ូ ស៊ូគី ស្មាសរ៉េវ៉ូ សេរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1-P -1879 និង
ទូរស័ព្ទម៉ាកSAMSUNGមួយគ្រឿងផងដែរដើម្បីក៩សាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្ត ៕ ព្រែក ជ័យ