ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស២នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនខណៈដាក់គោលដៅត្រួតពិនិត្យពួក កញ្ចក់តាមផ្លូវ២០០៤ហើយឆែកឃើញ មានដបទឹកសុទ្ធសង្ស័យមានសារធាតុញៀនសំរាប់ប្រើប្រាស់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌ សែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ទាំង២នាក់ខាងលើទី១.ឈ្មោះ សួន ពិសី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ រថយន្ត ស្នាក់នៅភូមិត្រពាំងព្រលិត ឃុំ ស្តុស ស្រុកគងពីសី ខេត្តកំពង់ស្ពឺ និងទី២.ឈ្មោះ អ៊ូ ចិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅក្នុងសាលាបឋមសិក្សាភ្នំពេញថ្មី ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យ ដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យ២ នាក់នេះគឺកម្លាំងសមត្ថកិច្ចចម្រុះបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៏ មួក កញ្ចក់ នៅតាមផ្លូវ២០០៤។ ពេលកំពុង ធ្វើការត្រួតពិនិត្យក៏ឃើញជនសង្ស័យ២ នាក់នេះបានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ត្រួយចេកលាយស ពាក់ ស្លាកលេខ ភ្នំពេញ1G-1735 ឆ្លងកាត់ ហើយដោយមានការសង្ស័យក៏ឃាត់ឆែក ឆេរកឃើញមានដបទឹកសុទ្ធមួយដោយ មានទឹកនៅក្នុងដបជិតកន្លះដប និងដោយ មានការសង្ស័យសារធាតុញៀននៅជាប់ ខ្លួនផងទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលទឹកថ្លាដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាដបទឹកសុទ្ធនេះពិតជារបស់ពួកខ្លួនមែន ហើយនៅក្នុងដបនោះមានសារធាតុញៀនតិចទួចដើម្បីប្រើប្រាស់តែប៉ុណ្នោះ។

បច្ចុប្បន្នអ្នកទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី៕ តុង សីហា

ase-3 ase ase-1 ase-2


ចែករំលែក៖