ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមិនបានប្រុងប្រយ័ត្នទៅបុកគោយន្តកន្រ្ទៃពីក្រោយស្លាប់១របួសធ្ងន់ម្នាក់ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរីៈ ជនរងគ្រោះចំនួន២នាក់ បានស្លាប់ និងរងរបួសធ្ងន់បាក់ជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជិះបុកគោយន្តកន្ត្រៃពីក្រោយ នៅស្រុកលំផាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទីយប់ នៅចំណុចវាលស្រែសាផាម ស្ថិតនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

បើតាមសមត្ថកិច្ចនគរបាលស្រុកលំផាត់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូ និងគោយន្កកន្រ្តៃដោយបើកបរស្របទិសគ្នាម៉ូតូបានជិះបុកពីក្រោយគោយន្តកន្ទ្រៃ បណ្ដាលឲ្យស្លាប់ម្នាក់ ព្រោះជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនបញ្ចាំងភ្លើងជិះម៉ូតូម្នាក់ឯងម៉ាក C125 ផលិតឆ្នាំ២០០៧ មាន ឈ្មោះចាន់ តូភេទប្រុស អាយុ ២០ឆ្នាំជនជាតិទំពួន (ស្លាប់) ។

អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ
ណូ កាណុត ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិទំពួន អ្នកទាំងពីរខាងលើនេះ រស់នៅភូមិថ្មី ឃុំ សេដា ស្រុកលំផាត់ខេត្តរតនគីរី ជនរងគ្រោះបាក់ភ្លៅខាងស្ដាំផងដែរ។

រីឯចង្កេះលេខម៉ូតូបានបាក់ និងខូចខាតផ្នែកខាងមុខ។

បច្ចុប្បន្នសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបានពិនិត្យសាកសព និងធ្វើកំណត់ហេតុបានប្រគល់សពទៅឲ្យ អាណាព្យាបាលសពធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន ចំណែកវត្ថុតាង ម៉ូតូ និងគោយន្ដកន្ត្រៃប៉ុស្ដិ៍បានយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំសេដា រងចាំដោះស្រាយជាក្រោយ៕  វុទ្ធឦសាន

8 1 2 3 4 5 6 7


ចែករំលែក៖