ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងគោរពវិញ្ញាណក្ខន្ធ លោកស្រី សម្ដេចចក្រី ញឹក ជូឡុង-មាសកេត សមភ័ត្រ ជាមាតាលោកស្រី ជូឡុង សូមួរ៉ា ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ២រសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយជរាពាធក្នុងជន្មាយុ ៩៧ ឆ្នាំ នៅរាជធានីភ្នំពេញ ។ សពរបស់ លោកស្រី បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ៥៧៦ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ៕