ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួន៧នាក់ ជាក្រុមប្លន់ប្រដាប់ដោយកាំបិត និងដាវ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដែលមានមានការដឹកនាំផ្ទាល់ដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក លោក សឹុម ពិសិដ្ឋ អធិការរងទទួលផ្នែកយុត្តិធម៌ បានចុះប្រតិបត្តិការ បង្ក្រាបទីតាំងហ្គេមបាញ់ត្រី១កន្លែង ឃាត់ខ្លួនមនុស្ស៧នាក់ទូរហ្គេមត្រី១គ្រេឿងនិង ម៉ូតូ៤ គ្រឿង។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ០៨និង២០នាទីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅចំនុចផ្ទះលេខ ៦៥ ផ្លូវរថភ្លេីង ភូមិ ១៤ ក្រុម៥៤ សង្កាត់ បឹងកក់ទី១ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៧នាក់ រួមមាន ទី១ ឈ្មោះ ផល សុភាព ភេទប្រុស អាយុ២៦ឆ្នាំ។ ទី២ ឈ្មោះ ថន វ៉ាន់ស៊ី ភេទប្រុស អាយុ៣៦ឆ្នាំ។ទី៣ ឈ្មោះ ណុច ចាន់ធេឿន ភេទប្រុស អាយ២៦ឆ្នាំ។ ទី៤ ឈ្មោះ ម៉ាន សានិត ភេទប្រុស ២៦ឆ្នាំ ។ទី៥ ឈ្មោះ ហុក ហុង ភេទប្រុស ឆ្នាំ៣៩ឆ្នាំ។ទី៦ឈ្មោះ តង់ វៃ ភេទប្រុស អាយុ៣៨ឆ្នាំ។និងទី៧ ឈ្មោះ ឈុន ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ។ ជនសង្ស័យទាំង៧នាក់នេះមានមុខរបរមិនពិតប្រាកដនិងលំនៅដ្ឋានស្នាក់នៅបន្ទប់ជួល ម្ដុំផ្លូវរថភ្លេីង ភូមិ ១៤ ក្រុម៥៤ សង្កាត់ បឹងកក់ទី១ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានអោយដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៧នាក់ គឺក្រុមជនសង្ស័យបានធ្វើសកម្មភាព វាយប្លន់យក ម៉ូតូ ពេលរាត្រី កាលពីប៉ុន្មានថ្ងៃកន្លងមក នៅមូលដ្ឋានខណ្ឌឬស្សីកែវ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក ក្ដាប់មុខសញា បានច្បាស់ ក៏ដឹកនាំកម្លាំងចុះប្រតិបត្តិការណ៍ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៧នាក់នៅទីតាំងបើកលេងល្បែងទូរហ្គេមបាញ់ត្រី នៅចំណុចផ្ទះលេខ៦៥ ផ្លូវរថភ្លេីង ភូមិ ១៤ ក្រុម៥៤ សង្កាត់ បឹងកក់ទី១ រាជធានីភ្នំពេញនិងដកហូតបានម៉ូតូចំនួន៤គ្រេឿងនិងទូរហ្គេមបាញ់ត្រី១ទូរផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលនាំទៅឃុំខហលួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់ ៕ តារា

image1 image2 image3 image4 image5 image6 image7 image8 image9 image10 image11


ចែករំលែក៖