ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កំពង់ធំ សំណូមពរ​ឲ្យ​តំណាង​អយ្យការ​ដោះលែង​មេព្រៃ​កំពង់ថ្ម និង​អ្នកកាសែត​២​នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក សាយ ណូរ៉ា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បញ្ជាក់ថា “តាមលោកព្រះរាជអាជ្ញាធំ (លោក អ៊ិត សុធា) ប្រាប់ថា គឺករណីនេះ គាត់បានសម្រេចអោយអ្នកទាំងអស់នោះមានសេរីភាពត្រឡប់ទៅផ្ទះវិញ តាមសំណើ និងសំណូមពររបស់ លោកអភិបាលខេត្តកំពង់ធំ (លោក អ៊ុត សំអន) ហើយដោយហាមជនទាំងនេះ មិនអោយចូលទៅតំបន់នោះ ដើម្បីធ្វើសកម្មភាពបន្តទៀតទេ ហើយអោយធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត និងត្រូវចេះកែខ្លួន គោរពវិជ្ជាជីវៈអោយបានត្រឹមត្រូវបើចាប់បានម្ដងទៀត គឺចាត់ការតាមច្បាប់ហើយមិនលើកលែងដាច់ខាត”។

សូមរំលឹកថា ក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក្រោមបញ្ជាផ្ទាល់ពីសំណាក់អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានដឹកនាំកម្លាំងអាវុធហត្ថ ចុះទៅបង្ក្រាបការដាក់កុងត្រូលជជុះជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកកសិផល និងអុសបន្តិចបន្តួច នៅចំណុចអូរធំ ឃុំក្រយា ស្រុកសន្ទុក ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ហៀង ប៊ុនធឿន ជាមេព្រៃនៅកំពង់ថ្ម ទី២ឈ្មោះ មី រដ្ឋា ជាអ្នកសារព័ត៌មាន និងទី៣ មិនត្រូវបានស្គាល់អត្តសញ្ញាណ ជាអ្នកសារព័ត៌មាន៕

009


ចែករំលែក៖