ព័ត៌មានទាន់ហេតុការណ៍៖

ស្រី​ស្អាតត្រូវ​​​តុលាការ​កាត់​ទោស និង​ពិន័យ​​ប្រាក់ដោយ​សារ​​វីដេអូ​​​ស្រើបស្រាល​

ចែករំលែក៖

ប្រភពព័ត៌មានរបស់ចិនបានផ្សព្វផ្សាយថា នារីស្រស់ស្អាតម្នាក់ត្រូវតុលាការផ្តន្ទាទោស៤ឆ្នាំ និងពិន័យជាទឹកប្រាក់ ១០ម៉ឺនយ័ន ដោយសារតែបង្ហោះរូបថត និងវីដេអូស្រើបស្រាលខ្លាំងពេក

ប្រភពបន្តថា ស្រីស្អាតនោះ អាយុ២១ឆ្នាំ មានត្រកូលឈ្មោះ Lin បានក្លាយជាមុខសញ្ញាប៉ូលិសតាំងពីខែមីនា នៅពេលវីដេអូរបស់នាង ដែលមានចំណងជើងថា "Chengdu Foursome” ល្បីនៅលើបណ្ដាញអ៊ីនធឺណិត។ វីដេអូនេះបានបង្ហាញពីបុរសពីរនាក់និងនារីពីរនាក់បង្ហាញសកម្មភាពរួមភេទរួមគ្នា។ ប៉ូលិសទីក្រុង Mianzhu ក៏បានស៊ើបអង្កេតករណីនេះភ្លាមៗ។

កាសែត Chendu Business Daily ផ្សព្វផ្សាយថា នារីម្នាក់នេះ ជាតារាមួយរូបនៅលើអ៊ីនធឺណិតដែលប្រើឈ្មោះ "Sydney Gun” ឬ "Xue Liqiang”។ នាងបានចូលរួមថតវីដេអូស្រើបស្រាលចំនួន ៣១ឃ្លីបបង្ហោះជាសាធារណៈ និងមានអ្នកគាំទ្រអនឡាញដល់ទៅជាង ៤ម៉ឺននាក់ ។

ប្រភពបានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួននាង Lin និងអ្នករួមគំនិតមួយចំនួន កាលពីពេលថ្មីៗកន្លងមក បន្ទាប់ពីពួកគេត្រឡប់មកពីធ្វើដំណើរកម្សាន្តពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។

នាង Lin បានសារភាពថា នាងនិងបក្ខពួកបានថតវីដេអូ "Chengdu Foursome” នេះដើម្បីទទួលបានអ្នក Follow កាន់តែច្រើន។ វីដេអូផ្សេងៗទៀតរបស់នាង តែងមានការនិយាយលេងសើច និងកម្ដៅអារម្មណ៍អ្នកទស្សនា ដូចជាការបញ្ចេញដើមទ្រូងតាមរបៀបផ្សេងៗ។

មុនពេលត្រូវបានចាប់ខ្លួន នាងទទួលបានអ្នកគាំទ្រជាង ៤ម៉ឺននាក់តាមបណ្ដាញ Live វីដេអូនានា និងរកប្រាក់បាន ៧៥០០០យ័ន (១០៨៤៣ដុល្លារ) ពីការ Live វីដេអូបែបនេះ។ Lin ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទបង្កើតរូបភាពអាសអាភាសដើម្បីរកប្រាក់ចំណេញ និងត្រូវជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០ម៉ឺនយ័នផងដែរ ៕ ថាច់ យ៉ាត

1480130842_2 1480130842_4 1480130842_1


ចែករំលែក៖