ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេញបញ្ជូនទៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទីតាំងតែមួយរវាងម៉ូតូបុកគ្នា ជាមួយរថយន្តត្រឹមតែរយះពេល២០នាទីប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦និង៥០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ សេរី ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ.1BZ.5163 ជិះឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង បានបន្តិច ស្រាប់តែមានរថយន្តបង្កម៉ាកហីយ៉ាន់ដាយ ពណ៌ស្លាទុំ ប្រភេទយីឌុប ពាក់ស្លាកលេខ កំពង់ធំ 3A.1867 បានបើកមកបុកពេញទំហឹងអូសជាង៥០ម៉ែត្រ បណ្តាលជនរងគ្រោះរងរបួសធ្ងន់ ។
បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកជនរងគ្រោះទៅព្យាបាលនៅក្លីនិច ។ ប៉ុន្ដែដោយសារជនរងគ្រោះរបួសធ្ងន់ពេក បានបញ្ជូនទៅមន្ទីពេទ្យព្រះកុសមះហៅមន្ទីរពេទ្យលោកសង្ឃជនរងគ្រោះបាត់បង់ជីវិតទៅហើយ ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលគ្រោះថ្នាក់បានប្រហែល២០នាទីក្រោយមក ស្រាប់តែមានម៉ូតូម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B1168 បើកបរក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ហើយជែងម៉ូតូស្កប់ពីមួយគ្រឿងដែលជិះស្របគ្នាបណ្តាលអោយដួលម៉ូតូស្កបពីដែលជិះគ្នា ២នាក់រងរបួសស្រាល ។ ចំណែកឯម៉ូតូម៉ាក់FZខាងលើ បានជ្រុលទៅបុកពីរថយន្តដែលឈប់ចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ។
ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងនគរបាលចរាចររាជធានីភ្នំពេញមកវាស់វែង។
ចំណែកសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសាយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន។
រីឯរថយន្តនឹងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ