ព័ត៌មានទាន់ហេតុការណ៍៖

ទើបឡើងពីខេត្តមករកការងារធ្វើនៅភ្នំពេញមិនទាន់បានផង ប្រុសល្មោភកាមចាប់រំលោភ

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ទើបមកពីខេត្តមករកការងារធ្វើមិនទាន់បានផង ត្រូវបានប្រុសព្រានចាប់រំលោភបានសម្រេច ហើយគេចខ្លួនបាត់ ទើបរត់ទៅប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួល លេខ D3 ជាប់ទី២ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះមានឈ្មោះ ណ ស ន អាយុ១៩ឆ្នាំ ទើបតែមកស្នាក់នៅ បន្ទប់ជួល ភូមិ សង្កាត់កើតហេតុខាងលើបាន៣ថ្ងៃ ដើម្បីរកការងាររោងចក្រធ្វើ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកប្រុសល្មោភកាមមានឈ្មោះ ធី សុវណ្ណ អាយុ៣២ឆ្នាំ មុខរបរ សន្តិសុខយាមរោងចក្រ ក្បែរកន្លែងកើតហេតុ ស្នាក់នៅបន្ទប់ជួល រួមជាមួយប្រពន្ធ នៅបន្ទប់លេខ I 02 ជាន់ទី២ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ខាងខេត្តបាត់ដំបង ។

នារីរងគ្រោះបានឲ្យដឹងថា ខ្លួនទើបតែមកស្នាក់នៅបន្ទប់ជួល ដើម្បីរកការងាររោងចក្រធ្វើ មិនទាន់បានផង ហើយនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា បានចាកចេញទៅធ្វើតេស្តិ៍នៅរោងចក្រ លុះវិលត្រឡប់មកបន្ទប់ជួលវិញ ដើរជិតដល់បន្ទប់របស់ខ្លួនហើយ ក៏ត្រូវបានជនសង្ស័យ ចាប់ឱបពីក្រោយ ខ្ទប់មាត់ រុញបញ្ចូលទីក្នុងបន្ទប់ ចាប់ផ្តួល សម្រាតខោ ហើយចាប់រំលោភរហូតបានសម្រច រួចហើយជនល្មើសដើរចូលទៅក្នុងបន្ទប់របស់គេបាត់ ។

នាងបន្តទៀតថាដោយទ្រាំនូវក្តីឈឺចាប់មិនបាន ត្រូវបានអ្នកជិតខាងឌុបជូនមកប្តឹងនៅប៉ុស្តិ៍ប៉ូលីស ។ ភ្លាមៗត្រូវបានកម្លាំងនគរបាល ឲ្យជនរងគ្រោះជូនទៅតាមចាប់ខ្លួនជនល្មើស តែគួរឲ្យសោកស្តាយ ជនសង្ស័យបានរត់គេចខ្លួនបាត់ មុនប៉ូលិសចុះទៅដល់ ៕ សុខាសែនជ័យ

 

image2 image1


ចែករំលែក៖