ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ប្រកាសផ្ទេរតំណែងលោកស្នងការម៉ៅ ពៅ ដាក់លោកបែន រ័ត្ន ជំនួសជាស្នងការនគរបាលខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីនៃឧត្តមសេនីយ៍នេត សារវឿន អគ្គស្នងការនគរបាលជាតិ និងលោកប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតាមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ ។

លោកឧត្តមសេនីយ៍ត្រីម៉ៅ ពៅ អត្តលេខ០៦១២ ត្រូវបានប្តូរពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទៅកាន់តំណែងជាអនុប្រធាននាយកដ្ឋានសរុបផែនការនៃសេនាធិការដ្ឋាន ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន អត្តលេខ០៨២៩ ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំជំនួសលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ។

លោកឧត្តមសេនីយ៍ត្រី ឯម កុសល អត្តលេខ០៣៦៨៥ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវជំនួសលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន កាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ចាម ៕ សុខ ខេមរា

1 2 4 y7


ចែករំលែក៖