ព័ត៌មានទាន់ហេតុការណ៍៖

ទិវាបំបាត់អំពើហិង្សាក្នុងគ្រួសារធ្វើឡើងជារៀងរាល់ឆ្នាំក្រោមអធិបតីភាពលោកស្រីគង់ ស៊ីផា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកស្រី គង់ ស៊ីផា អភិបាលរងខេត្ត និងជានាយករដ្ឋបាលអញ្ចើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាបំបាត់អពើហិង្សាក្នុងគ្រួសារហៅកាត់ថា: អង្គការ(UNFPA)ដើម្បីលើកស្ទួយស្ត្រីដែលរងគ្រោះដោយសារបុរស ។ ពិធីនេះប្រព្រឹត្តនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីធ្លាមុខសាលា ខេត្តស្ទឹងត្រែង ។

ក្នុងនោះផងដែរ អ្នកស្រី សន សុផា ប្រធានមន្ទីរកិច្ចការនារីខេត្តបានឲ្យដឹងថា ពិធីនេះបានប្រារព្ធធ្វើតាំងពីឆ្នាំ១៩៩១ មកម្ល៉េះ ហើយពិធីនេះ ធ្វើឡើងជារៀលរាល់ឆ្នាំ ដែលមានរយៈពេល១៦ថ្ងៃ ដោយមានមន្ត្រី អ្នកមុខ អ្នកការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គោលបំណងដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងកាត់បន្ថយភាពអវិជ្ឆាមកលើកុមារដែលបាត់បង់ការសិក្សា បាត់ការតស៊ូក្នុងជីវិតបាត់បង់អនាគត ដែលជាទំពាំងស្នងឫស្សី ហើយជាសរសទ្រូងក្នុងគ្រួសារ និងប្រទេសជាតិ ដោយសារតែអំពើហិង្សាក្នុងគ្រួសានេះ។

លោកស្រីបន្តទៀតបន្តថា បើមានអំពើហិង្សាកើតឡើងមកលើស្ត្រី និងកុមារពីសំណាក់បុរសជាប្តី ឬជនខិលខូចមួយចំនួនឆ្លៀតឱកាសតាមរូបភាពផ្សេងៗ សូមមកប្តឹងដល់មន្ទីរកិច្ច ការនារី និងសមត្ថកិច្ចដែលនៅជិតជាទីបំផុត ។

លោកស្រី គង់ ស៊ីផា អភិបាលរងខេត្តបានមានចំណាប់អារម្មរណ៍ក្នុងអង្គពិធីនេះ និងមានមតិផ្តាំផ្ញើដល់បុរស ជាស្វាមីត្រូវចេះអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ ដល់ស្ត្រីជាភរិយា ព្រោះគាត់ជាស្ត្រីទន់ខ្សោយ សូមបញ្ឆប់នៅអំពើហិង្សាទាំងនេះ ត្រូវលើកស្ទួយស្ត្រីដែលជាមាតានៃយើងទាំងអស់គ្នា
ព្រោះស្ត្រីងាយប្រឈមនឹងបញ្ហាគ្រប់រូបភាពហើយធ្វើឲ្យខូចអនាគតដល់កូនៗ ជាទីស្រឡាញ់របស់យើងផង ។
លោកស្រីបន្តទៀតថា អំពើហិង្សាជាអំពើសង្គមស្អប់ខ្ពើមហើយមិនអាចទទួលយកបាននោះទេ ។

អង្គការ(UNFPA)មានគោលបំណងលុបបំបាត់នូវអំពើហិង្សាក្នុងគ្រួសារហើយ ដើម្បីផ្សព្វផ្សាយដល់សាធារណជនទូទាំងពិភពលោកនេះថា អំពើហិង្សាក្នុងគ្រួសារជាអំពើមួយគួរឲ្យស្អប់ខ្ពើមដែលសង្គមមិនអាចទទួលយកបាន មានអំពើហិង្សាគឺបាត់បង់ប្រាក់ចំណូល បាត់បង់អនាគតកូនៗគ្មានទំនុកចិត្តមកលើមាតា បិតា បាត់ម្ចាស់ការតស៊ូ ៕ មាស សុផាត

7 1 2 3 4 5 6


ចែករំលែក៖