ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ២នាក់ ២ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ : ក្នុងរយៈពេលតែជាងកន្លះម៉ោង នគរបាលអន្តរគមន៍ខណ្ឌពោធិសែនជ័យ ល្បាតការពារក្នុងមូលដ្ធានបានឃាត់ជនសង្ស័យ២នាក់ ២ករណីផ្សេងគ្នា ម្នាក់ករណីលួចខោរអាវ និងម្នាក់ទៀត រក្សាទុកនូវសារធាតុញៀន។

ឃាត់ខ្លួនលើកទី១ ករណីរក្សាទុកនូវសារធាតុញៀនថ្នាំម៉ាទឹកកក១កញ្ចប់តូច នៅវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ វិច្ឆិកា ២០១៦នៅតាមផ្លូវបេតុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យមានឈ្មោះ នី សុខប៉ាវ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ករណីទី២ ដើរលួចខោរអាវតាមបន្ទប់ជួល ឃាត់ខ្លួននៅវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ខែ ឆ្នាំ ដដែល នៅផ្លូវបេតុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ជនសង្ស័យមានឈ្មោះ យស់ សាអែម អាយុ ៣២ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តសា្វយរៀង។

បើតាមលោកវេរសេនីយ៍ត្រី ប្រាក់ សុជាតិ អធិការរងទទួលផែ្នកអន្តរាគមន៍បានឲដឹងថា នៅមុនពេលកើតហេតុ កំលាំងបានធ្វើការល្បាតការពារនៅតាមមូលដ្ធានដើម្បី បង្ក្រាបបទល្មើសផ្សេងៗ ខណៈកំពុងជិះល្បាត ក៏ប្រទះឃើញជនសង្ស័យករណីទី១ កំពុងជិះម៉ូតូ ឃើញមានការសង្ស័យបានឃាត់អោយឈប់ឆែករកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូចលាក់នៅក្នុងកញ្ចប់បារី ។ បន្ទាប់មក ខណៈដឹកជនសង្ស័យករណីទី១ ទៅផ្នែកជំនាញ ក៏ប្រទះជនសង្ស័យករណី២ ដើរគ្នា២នាក់ បានហៅឃាត់សួរនាំ ភ្លាមនោះជនសង្ស័យម្នាក់បានរត់ផ្លោះរបងគេចខ្លួនបាត់ ដោយម្នាក់ដែលឃាត់បាន ក្រោយពេលសួរនាំទើបដឹងថា ជាជនដើរលួចខោរអាវនៅតាមបន្ទប់ជួល ព្រោះមានខោខូវប៊យ សើម២ នៅជាប់នឹងខ្លួនជនសង្ស័យ។

ក្រោយពេលឃាត់បានជនសង្ស័យទាំង២នាក់ កម្លាំងបាននាំខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្ត និងចាត់ការតាមនិតិវិធីច្បាប់ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖