ព័ត៌មានទាន់ហេតុការណ៍៖

ចេញធ្វើសកម្មភាពជួបកម្លាំងនគរបាលឆែកឃើញឧបករណ៍កាច់កម៉ូតូឃាត់ខ្លួនតែម្តង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ និងទួលសង្កែ សហការគ្នាឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ខណៈសមត្ថកិច្ចឆែកឆេរនៅលើខ្លួនប្រាណជនសង្ស័យមានសោកាច់កម៉ូតូសម្រាប់ធ្វើសកម្មភាព ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្រុម១០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យ១ ឈ្មោះ ជា ហៃ ហៅឆយ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានទីលំនៅភូមិបែកចាន សង្កាត់កាំបូល ខណ្ឌពោធិ៍សែនជ័យ ២ឈ្មោះ កើន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតខេត្តស្ទឹងត្រែង ។ ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចបានដកហូតនូវម៉ូតូស្មាស់ រ៉េវវូ ពណ៌ខ្មៅ ស៊េរី ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1o-9324 ដែកឆាប១ ដែកមុខស្រួច និងកូនសោសម្រាប់មូលកាច់កម៉ូតូ១ឆុត ។

សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើនេះ គឺកម្លាំងបានល្បាតក្នុងភូមិសាស្ត្រ រួចក៏ប្រទះឃើញជនសង្ស័យនៅក្នុងភូមិចុះឡើងៗ ដោយមានការសង្ស័យ ក៏ឃាត់ដើម្បីឆែកឆេរ សួរនាំ ស្រាប់តែប្រទះឃើញឧបករណ៍សម្រាប់កាច់កម៉ូតូ ក៏នាំពួកគេទាំងពីរនាក់មកកាន់ស្នាក់ការប៉ុស្តិ៍តែម្តង ៕ អារុណរះ

re 4eed


ចែករំលែក៖