ប៉ោយប៉ែតៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលជិះម៉ូតូស្រែកឡូឡា ថាគ្មានសមត្ថកិច្ចណាហ៊ានធ្វើអីអញ់ ហើយទៅវាយទ្វារផ្ទះអ្នកស្រុកនោះ ត្រូវនគរបាលចាប់ខ្លួន ដាក់ខ្នោះកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបង្ហើបថា ជនសង្ស័យដែលចាប់ខ្លួននោះ មានឈ្មោះកែវ អង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបមេការផ្ទះសំណាក់បៃតងរស់នៅក្នុងភូមិប៉ាលិលេយ្យ១.សង្កាត់ក្រុងប៉ោយប៉ែត។
តាមការអះអាងពីបុរសម្នាក់ឈ្មោះជាតិ សុភាព អាយុ២៩ឆ្នាំ ប្រពន្ធមានឈ្មោះ កែ ស្រីអូន អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យប្រាប់ថាមុនកើតហេតុខ្លួនជាម្ចាស់ផ្ទះដែលជនសង្ស័យមកធ្វើសកម្មភាពគប់ផ្ទះបានមកពីលក់ដូរវិញនៅម៉ោងប្រហែលជា១០យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លុះចូលដល់ក្នុងផ្ទះក៏នាំប្រពន្ធកូន និងម្ដាយចាក់សោផ្ទះប្រហែលជា៥នាទី ស្រាប់តែជនដៃដល់ខាងលើមានបក្ខពួក៤នាក់ជិះម៉ូតូពីរគ្រឿង ១គ្រឿងម៉ាកសង់ ចំណែក១គ្រឿងទៀត ម៉ាកស្កូពី ប្រដាប់ដោយដំបង ដាវស៊ាំម៉ូរ៉ៃ និងកាំបិតបុ័ងតោ ហើយស្រែកឡូឡាតាមផ្លូវបេតុងថា ប៉ូលិស ប៉េអឹម គ្មានហ៊ានធ្វើអីអញ់បានទេ ស្រាប់តែមកដល់មុខផ្ទះ ក៏នាំបក្ខពួកខ្លះយកកាំបិតកាប់ធ្វើផ្ទះ ខ្លះទៀតយកដុំថ្មគប់កញ្ចក់ផ្ទះបណ្ដាលឲ្យបែក ខ្ចាត់អំបែងចូលក្នុងផ្ទះ។ បុរសខាងលើនេះបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ក្នុងចំណោមម្នាក់ឈ្មោះ កែវ អងនេះជាបងថ្លៃរបស់ខ្លួន ចំណែកប្រពន្ធត្រូវជាប្អូនបង្កើតរបស់ជនដៃដល់ឈ្មោះ កែវ អង ។
ប្រភពបន្តថាៈជនសង្ស័យជាបក្ខពួកហាក់បីដូចជាច្រណែននិន្ទាឈ្នានីសគាត់ ហើយទង្វើខាងលើរបស់ជនសង្ស័យរួបនេះ គីជាអំពើប្លន់ ព្រោះម្ដាយរបស់គាត់ ទើបតែលក់ដីពីទីក្រុងភ្នំពេញថ្មីៗបានប្រាក់ច្រើន ក្រោយពីធ្វើសកម្មភាពជនដៃដល់ជាបងថ្លៃ ជាមួយបក្ខពួកជិះម៉ូតចេញបាត់។
ប្រភពប្រាប់ថា ជនដៃដល់ក្នងសកម្មភាពខាងលើព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ជាមួយវត្តុតាងកាំបិតបុ័ងតោ ពួថៅ តែបក្ខពួក៣នាក់ទៀតកំពុងតែគេចខ្លួន។
ជុំវិញបញ្ហាខាងលើនេះ លោក អ៊ឹម សុភារៈ នាយប៉ុស្ដិ៍ប៉ោយប៉ែតមិនអាចទំនាក់ទំនងបានទេ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ទូរសព្ទ័របស់លោកចុចចូល ជាប់រវល់ ។ ចំណែកលោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ដែរ ទូរសព្ទ័របស់លោកមិនអាចទំនាក់ទំនងបាន ៕ វណ្ណា