ខេត្តកំពង់ស្ពឺ៖ ឡសម្ងួតស្រូវមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យរង ខូចការខូចខាតស្ទើរតែទាំងស្រុងដែលឡ សម្ងួតនេះកំពុងផ្ទុកស្រូវចំនួន៤០តោន សរុបជាទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ មូលហេតុម្ចាស់ភ្លេចបិទចរន្តអគ្គិសនី ។
ហេតុការណ៍ភ្លើងឆាបឆេះឡសម្ងួតស្រូវនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរោង ម៉ាស៊ីនកិនស្រូវយីហោហ្គោឌិនរ៉ាយ ស្ថិត ក្នុងភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
តាមមន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា នៅពេលកើតហេតុមានកម្លាំងសមត្ថ កិច្ចជំនាញបានចុះទៅជួយធ្វើអន្តរាគមន៍ដោយយករថយន្តពន្លត់អគ្គិភ័យពីអធិការដ្ឋាននគរបាលស្រុកឧដុង្គ១គ្រឿង, រថយន្ត ពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង, រថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង១គ្រឿងដោយ ប្រើប្រាស់ទឹកសរុបចំនួន១១រថយន្ត, បំពង់ ពន្លត់អគ្គិភ័យចំនួន៦៥បំពង់រហូតដល់ ម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ទើបគ្រប់គ្រងអគ្គិភ័យនេះបានដោយបាញ់ទឹកស្អំឡនោះពីខាងក្រៅដើម្បីទប់ស្កាត់ ការឆេះរាលដាលទៅកន្លែងផ្សេង។ ប្រភព បានបន្ថែមថា ករណីឆេះឡខាងលើនេះពុំបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
លោក ឃឹម សាមុន អធិការស្រុកឧដុង្គ បានឲ្យដឹងដែរថា មូលហេតុដែលនាំឲ្យឆេះ ឡសម្ងូតនេះដោយសារម្ចាស់ឡភ្លេចបិទ ភ្លើងទើបធ្វើឲ្យវាក្តៅខ្លាំងហើយក៏ឆេះ តែម្តង ៕ សេនាស័ក្តិ