ភ្នំពេញ៖ នៅរសៀល ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ ២០១៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បើក សម្ពោធបើកឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តជាផ្លូវការ ជា របស់ ក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េ HK Car Inspection Company នៅមជ្ឈមណ្ឌលពិព័រណ៍ម៉ុងឌីយ៉ាល់ ដែលស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់ពី លោក JIN TAI CHOI អគ្គនាយកក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េ HK Car Inspection Company រៀបរាប់ពី គុណភាព រថយន្ត ពិនិត្យបច្ចេកទេសយានយន្តចល័ត ដែលទើបនិងនាំចូលមកនេះ។លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូននេះជាលើកទីពីហើយដែល ក្រសួង បាន បើក សម្ពោធបើកឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តជាផ្លូវការ ជា របស់ ក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េ HK Car Inspection Company ហើយកន្លងមក ក្រសួង បាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាលើកទីមួយ កាលពីដើម ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះរបស់ក្រុមហ៊ុន ក្នុងស្រុក CMVIC ។
លោក បន្ថែមថា ការ អនុញាតិឲ្យក្រុហ៊ុន ឯកជន បើកពិនិត្យ ឈៀកឡាន ( ត្រួតពិនិត្យ បច្ចេកទេស យាមយន្ត ) មានសារះសំខាន់និង ចាំ សម្រាប់បងប្អូនប្ឬចាពលរដ្ឋ ដើម្បី បញ្ជៀសការគ្រោះថ្នាក់ចរាច មកលើខ្លួនឯង និងអ្នកដទៃ នៅពេលដែលយើងមិនបានពិនិត្យ «ឈៀក» ។ លោករដ្ឋមន្ត្រី បន្ថែមថា នេះ ជាគោលនយោបាយរបស់ សម្តេច ដែលដាក់ចេញ ធ្វើយ៉ាងណា បង្ខិតសេវាសាធារណះ អោយ ដល់ប្រជាពលរដ្ឋ ឆាប់ លឿន តម្លា ភាព ដូច្នេះហើយទើបក្រសួងសាធារណះការនិងដឹកជញ្ជួន បានខិតខំ រិះរកនិតិវិធី ធ្វើយ៉ាងណា ឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។ម៉ាស៊ីននេះ នឹងធ្វើការចល័តគ្រប់ ២៥ខេត្ត-ក្រុង ដើម្បីឲ្យប្រជាពលរដ្ឋយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានគ្រប់ៗគ្នា នៅតាមបណ្តាខេត្តដែលខ្លូនរស់នៅ។ សេវាត្រួតពិនិត្យចល័យនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើដំណើរ ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅរាជធានីភ្នំពេញ ឬតាមខេត្តដែលដែលមានទីតាំងឆៀកអចល័ត។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី ការធ្វើកំណែទម្រង់ របស់ខ្លួន កន្លងមក រួមមាន៖ ការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន មណ្ឌលប្តូរនិងពន្យារបណ្ណបើកបរនៅផ្សារទំនើបAEON Mall ប្រព័ន្ធស្វ័យប្រវត្តសម្រាប់ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប័ណ្ណបើកបរម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់ផ្ទុយពីច្បាប់កំណត់ បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសកម្មភាពសំខាន់ៗផ្សេងទៀត ដែលកំពុងត្រូវបានអនុវត្តដើម្បីស្តារ និងធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតភ្ជាប់ផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់អំពីការសាងសង់ផ្លូវប្រកបដោយគុណភាពឱ្យកាន់តែល្អប្រសើរជាងមុន ដោយលោកទេសរដ្ឋមន្ត្រីលើកឡើងថា៖ “យើងមិនចង់ស្តាប់ឮការរិះគន់ណាមួយបន្ថែមទៀតអំពី គុណភាពផ្លូវគ្មានស្តង់ដារនោះទេ និងវាជាពេលវេលាដែលយើងត្រូវកសាងផ្លូវរបស់យើង ឱ្យមានគុណភាពនិងស្តង់ដារហើយ” ៕ តារា