ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ អសមត្ថភាពបណ្ដោយពេទ្យសត្វដេកស៊ីប្រាក់ខែរដ្ឋអត់ធ្វើការ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ការដឹកជញ្ជូនផលិតផលកើតពីសត្វ បានធ្វើសកម្មភាពដឹកជញ្ជូនដោយគ្មានការត្រួតពិនិត្យសុខភាពម្ដងហើយ ម្ដងទៀត ចេញពីស្រុកនានា នៅក្នុងខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តផ្សេងៗ និងការដឹកជញ្ជូនទៅប្រទេសវៀតណាម បានកំពុងតែមានភាពធូររលុង ដោយសារតែពេទ្យសត្វអសមត្ថភាព ក្នុងការបំពេញតួនាទីរបស់ខ្លួន ទើបឈ្មួញហ៊ានដឹកជញ្ជូនដោយសេរី ។ ជាក់ស្ដែងការដឹកជញ្ជូនសេះ ក៏គ្មានការត្រួតពិនិត្យពីពេទ្យសត្វ និងការដឹកជញ្ជូនគោ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ចេញពីស្រុកប្រាសាទបល្ល័ង្គ ឆ្ពោះទៅខេត្តកំពង់ចាម នេះ ក៏ពុំបានត្រួតពិនិត្យសុខភាពឲ្យបានត្រឹមត្រូវនោះឡើយ ធ្វើឲ្យមានការសង្ស័យថា ប្រហែលជាត្រូវដងត្រូវផ្លែអស់ហើយ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា ការឃាត់រថយន្ដដឹកគោនេះ គឺឈ្មួញរកស៊ីគោ ក្របីម្នាក់ជាអ្នករាយការណ៍ឲ្យមន្រ្ដីពេទ្យសត្វចាប់ឃាត់រថយន្ដ ដោយសារតែច្រណែន ។ ការមិនត្រូវរ៉ូវជាមួយនឹងអ្នករកស៊ីគោ ក្របីដូចគ្នា ទើបចាប់បាន កុំអី សកម្មភាពដឹកជញ្ជូន ចលនាសត្វ និងមានភាពរលូនជាមិនខាន ។

ចំណែកម្ចាស់គោ បានប្រាប់ថា គាត់មានច្បាប់បញ្ជាក់ពី ភូមិ ឃុំ ស្រុកប្រាសាទបល្ល័ង្គ និងមន្ទីរកសិកម្មខេត្តកំពង់ចាមរួចហើយ ដោយគេបញ្ជាក់ថា មិនបានបង់លុយឲ្យខាងមន្ទីរកសិកម្មខេត្តកំពង់ធំទៀតទេ ទើបគាត់ពុំបានសុំ ហើយម្យ៉ាងទៀត គោនេះដឹកយកទៅចិញ្ចឹមតែប៉ុណ្ណោះ មិនមែនដឹកយកទៅលក់នោះទេ។

លោក ចាន់ បញ្ញាវ័ន្ដ មន្រ្ដីពេទ្យសត្វខេត្តកំពង់ធំបានឲ្យដឹងថា ក្រោយពីពិនិត្យរួចឃើញថា គេមានច្បាប់បញ្ជាក់ពីភូមិ ឃុំ ស្រុក ខាងខេត្តកំពង់ចាម និងលិខិតបញ្ជាក់ពីភូមិ ឃុំ ស្រុក ខាងខេត្តកំពង់ធំថា គោនេះពិតជាគោដែលសុំបម្លាស់ទី ពុំបានយកទៅលក់ដូរនោះទេ ទើបគាត់ពុំបានឆ្លងកាត់មន្ទីរកសិកម្មខេត្តកំពង់ធំ ក្រោយពីពិនិត្យ មិនបានផាកពិន័យនោះទេ ហើយ ប្រគល់ឲ្យម្ចាស់ធ្វើដំណើរបន្ដទៅទៀត។

ទាក់ទិននឹងការធ្វេសប្រហែសនេះ លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានប្រាប់ឲ្យដឹងថា មកពីអ្នកដឹកជញ្ជូនសត្វមិនមកសុំការអនុញាតក្នុងការធ្វើចលនាសត្វពីពេទ្យសត្វ និងបង់ថ្លៃទៅតាមតម្លៃក្បាលដែលបានកំណត់ ទើបពេទ្យសត្វមិនដឹង ហើយនៅពេលដែលពេទ្យសត្វចាប់បាន ផាកពិន័យតាមច្បាប់ ៕ ប៊ុន រិទ្ធី

as-1 as-2 as-3 as-4 as-5 as-6


ចែករំលែក៖