ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប្រុសស្រី៤នាក់នាំគ្នាជិះទូកទៅលេងកណ្តាលទំនប់លិចទូកស្លាប់ម្នាក់ សង្រ្គោះបានបីនាក់

ចែករំលែក៖

ខេត្តក្រចេះ៖ សិស្សសាលាប្រុស,ស្រី វ័យជំទង់ចំនួន៤នាក់ ដែលបាននាំគ្នាជិះទូកលេងទឹកនៅកណ្តាលទំនប់ថ្ពង់ បានលិចទូកស្លាប់ម្នាក់ ខណះដែលមានមិត្តភក្កិរបស់គេបីនាក់ដែលជួបហេតុការណ៍ជាមួយគ្នាត្រូវបាននគរបាលជួយស្រង់ទាន់ចេញពីទឹកទាន់ពេល ។

ហេតុការណ៍ភ្ញាក់ផ្អើលរបស់អ្នកភូមិបានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ខណះដែល មានក្មេងប្រុស-ស្រីជាសិស្ស ចំនួន៤នាក់បានជួបហេតុការណ៍លង់ទឹកទំនប់ថ្ពង ក្នុងឃុំស្នួល ស្រុកស្នួល បណ្តាលឲ្យស្លាប់ម្នាក់នៅកណ្តាលបឹង។ ចំណែកនគរបាលបាននិយាយថា ការស្លាប់របស់ក្មេងប្រុសវ័យជំទង់ម្នាក់ គឺដោយសារជនរងគ្រោះមិនចេះហែល ទឹកទើបបណ្តាលឲ្យលង់ស្លាប់។

អធិការរងនគរបាលស្រុស្នួល លោកវរសេនីយ៍ត្រី ប៊ុត នឿន បានឲ្យដឹងថា ក្មេងប្រុស រងគ្រោះរហូតដល់ស្លាប់ក្នុងហេតុការណ៍លង់ទឹកនេះឈ្មោះ តក់ រក្សា អាយុ១៣ឆ្នាំ ជា សិស្ស មានទីលំនៅក្នុងស្រុកស្នួល។

លោកបន្តថា នៅរសៀលថ្ងៃកើតហេតុ ក្មេងប្រុសរង គ្រោះ រួមទាំងមិត្តភ័ក្កប្រុស-ស្រី ៣នាក់ផ្សេងទៀត បាននាំគ្នាជិះទូកទៅលេងនៅកណ្តាល ទំនប់ទឹក។ នៅពេលជិះ ទូកក៏បានឃ្លោងលិច បណ្តាលឲ្យក្មេងៗទាំងនោះធ្លាក់ចូលទឹក។ ភ្លាមៗអ្នកស្រុក និងនគរបាលបានចុះទៅជួយស្រង់បានក្មេងប្រុស-ស្រីចំនួន៣នាក់ដែលចេះហែលទឹក ចំនែកឯក្មេងប្រុសរងគ្រោះមិនសូវចេះហែលទឹកក៏ត្រូវលង់ស្លាប់តែម្តង ៕ កោះទ្រុង

img_0683 img_0678 img_0679 img_0681


ចែករំលែក៖