ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបើកជែងរថយន្តព្រូស ជ្រុលបុក និងកិនម៉ូតូឌ្រឹមសង់អូសជិត៥០ម៉ែត្រ រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តកូរ៉េ១តោនបើកជែងរថយន្តព្រូសហើយជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង និងកិនអូសជិត៥០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផែស្ងួតសូងួន តាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រឹមសង់ ពណ៍ពាក់ស្លាកលេខភ្នំពេញ1A4699 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកូរ៉េ១តោម ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 3897 បើកក្នុងទិសដៅស្របទិសគ្នាក្នុងល្បឿនលឿនហើយបានវ៉ាជែងរថយន្តម៉ាកព្រួសមួយគ្រឿងទៀតក៏ជ្រុលទៅបុកម៉ូតូនរងគ្រោះពេញទំហឹងហើយអូសជិត៥០ម៉ែត្របណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណុំ។

សាក្សីដដែលបានបន្តថាបន្ទាប់ពីរថយន្តបង្កបានបើកបុកម៉ូតូរួចបើកបានបន្តិចក៏ឈប់ហើយម្ចាស់ក៏បើកទ្វាចុះគេចខ្លួនបាត់តែម្តងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយបន្ត ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖