ភ្នំពេញ៖ ករណីភ្ញាក់ផ្អើល មួយ ដោយសារតភ្លើងម៉ូតូខុសបច្ចេកទេស បង្កជាអគ្គិភ័យឆេះម៉ូតូ២គ្រឿង ស្ថិតនៅ ផ្ទះលេខ១៧៣ ក្រុម៤ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។
តាមម្ចាស់ ផ្ទះឈ្នោះ ប៉ែន សុខផារី ភេទស្រី អាយុ៥៥ឆ្នាំមុខរបរមេផ្ទះបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង ដោយសារកូនប្រុសគាត់បានតភ្លើងម៉ូតូមួយគ្រឿងម៉ាក MSX ខុសបច្ចេកទេសទើបបង្កឲ្យឆេះអស់ម៉ូតូ២គ្រឿង មួយគ្រឿងទៀតម៉ាក ធូ ដេ និងទូរទស្សន៍មួយគ្រឿង បានអ្នកជិតខាង និងម្ចាស់ផ្ទះបាញ់ទឹកពន្លត់ទាន់ពេលវេលាមិនឆេះរាលដាលដល់ផ្ទះក្បែរខាងឡើយ ។
គួររំលឹកដែរថា កាលពីថ្ងៃទី៦ ខែធ្នូ មានអគ្គីភ័យឆេះឃ្លាំងស្តុកឈើមួយកន្លែងនៅសង្កាត់ទឹកថាមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយនេះក៏ជាករណីភ្លើងឆេះដូចគ្នាខូតខាតសម្ភារៈមិនបង្កគ្រោះថ្នាក់ធំនោះទេ គ្រាន់តែជាការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះតែប៉ណ្ណោះ៕ តុង សីហា