ព័ត៌មានទាន់ហេតុការណ៍៖

អាវម៉ាកMOTEAGUT ក្លែងក្លាយចំនួន៤០០ ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការនឹងស្ថាប័នកាំកុងត្រូលដុតកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយលោក អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាន សហការជាមួយស្ថាប័ន កាំកុងត្រូល ដុតកំម្ទេចអាវម៉ាកMOTEAGUTក្លែងក្លាយ ដែលកន្លងមកកម្លាំងសមត្ថកិច្ចចុះបង្រ្កាបបានយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនដែលនាំចូលផ្ដាច់មុខក្នុងប្រទេសកម្ពុជា ។

ករណីដុតកំម្ទេចអាវក្លែងក្លាយខាងលើនេះ បានធ្វើឡើង នៅវេលា ម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅដីឡូត៍ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រាយចង្វា រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នោះដឹកនាំ ដោយ លោក លោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានសហការណ៍ ជាមួយស្ថាប័ន កាំកុងត្រូលរាជធានី ភ្នំពេញផងដែរ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញានៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះអនុវត្តច្បាប់រំលោភកម្មសិទ្ធបញ្ញានិងសិទ្ធិផ្ដាចមុខលើផលិតផល MONTAGUT របស់ក្រុមហ៊ុន ឡា ហ្រ្វង់ មើឆិនដាយហ្សីងអ៊ិមផត អិចផត ( LA France Merchandising Export Co Ltd ហៅថា ក្រុមហ៊ុន ដែលមានទីស្នាក់ការចុះបញ្ជីក្រុមហ៊ុនស្ថិតនៅផ្ទះលេខ A3 A4 មហាវិថីសហព័ន្ធរុស្សីសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តំណាងដោយលោកស្រី ឡៅ គឹមលាង ជាម្ចាសភាគហ៊ុននិងជាប្រធានក្រុមប្រឹក្សាភិបាល ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពី លោកស្រី ឡៅ គឹមលាងដូចរៀបរាប់ខាងលើ ឯកឧត្តម ចាន់ វ៉ានធឿន បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ទូចយុទ្ធា ប្រធានការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ដឹកនាំកំលាំងជំនាញចុះសហការណ៍ជាមួយស្ថាប័នពាក់ព៏ន្ធ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង លី សុផានណា អនុវត្តទៅលើទីតាំងបីផ្សេងគ្នា ។ដោយធ្វើការឆែកឆេរចំនួន៣ទីតាំង , ទីតាំងទី 1 . នៅផ្សារសូរិយា G 7. 8សង្កាត់ផ្សាថ្មីទី 1 ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ជួន ចាន់រូស្សា ភេទស្រី អាយុ 33 ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ 246E ផ្លូវលេខ 125 ភូមិ 7 សង្កាត់បឹងកេងកងទីពីរ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ សម្ភារដែលត្រូវដកហូតបានមានៈ1. MONTGUT ចិនហុងកុង= 74អាវ ,2. MONTGUT បារាំង មានចំនួន 109 អាវ ,គោលដៅអូឡាំពិក = 362 អាវ ,គោលដៅទី 3 ភ្នំយ៉ាត 49O អាវ ,សរុបទាំងអស់មានចំនួន1035 អាវ ។

ក្រោយតាមបទបញ្ជាពីព្រះរាជ អាជ្ញារងលោក លី សុផានណា ឲ្យរឹបអូសយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្ដោះអាសន្ន ចំណែកឯម្ចាស់ទំនិញ នឹងត្រូវគាស់ហៅមកបំភ្លឺបន្តនីតិវិធី តាមផ្លូវច្បាប់ នៅការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញា លុះដល់ព្រឹកនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ ទើបកម្លាំងធ្វើពិធីដុតកំម្ទេចអាវក្លែងក្លាយនេះតែម្តង ៕ ស ដារ៉ា

image18 image1 image2 image3 image4 image5 image6 image7 image8 image9 image10 image12 image13 image14 image15 image16 image17


ចែករំលែក៖