ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ថប់ដង្ហើម​ស្ទើរ​ស្លាប់ ខណៈ​កំពុង​ដេក​នៅ​ក្នុង​បន្ទប់​ឡៅតឿ​ខាងក្រោម​សុខ​ៗ ស្រាប់តែមាន​អគ្គីភ័យ​ឆេះ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ថប់ដង្ហើមស្ទើរស្លាប់ រត់ចេញមកទាំងរោលខ្មៅពេញខ្លួន ខណៈកំពុងដេកនៅក្នុងបន្ទប់ឡៅតឿខាងក្រោមសុខៗ ស្រាប់តែអគ្គិភ័យឆេះឡៅតឿខាងមុខ កុំតែបានគេវាយកញ្ចក់បំបែកឲ្យចេញកុំអីមិនដឹងជាយ៉ាងណាឡើយ ។ ហេតុការណ៍អគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបូរី ល្អពេញចិត្ត ផ្លូវបេតុង ផ្ទះលេខC៨ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សាក្សីនៅកន្លែងកើតហេតុបានដឹងថា បុរសជាម្ចាស់ផ្ទះវ័យចំណាស់ម្នាក់ និងលោកយាយម្នាក់បានសម្រាកនៅជាន់ក្រោម បានធុំក្លិនឈ្ងៀមហើយមានផ្សែងហុយឃ្មួលខ្មាញ់ចេញពីបន្ទប់ឡៅតឿ ក៏បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកទុយោទឹកទៅបាញ់តែបាញ់ពន្លត់តែបាញ់មិនឈ្នះ ទើបម្ចាស់ផ្ទះខាងលើបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យរបស់ខណ្ឌឫស្សីកែវមកជួយអន្តរាគមន៍ ។

ខណៈពេលដែលភ្លើងកំពុងតែឆាបឆេះនៅបន្ទប់ឡៅតឿដែលមានបន្ទប់ភ្លោះជាប់គ្នាមុខក្រោយតែភ្លើងឆេះនៅបន្ទប់ខាងមុខ ចំណែកបុរសម្នាក់ឈ្មោះ ឆឹង វុត្ថា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីរាជការ កំពុងដេកនៅបន្ទប់ឡៅតឿផ្នែកខាងក្រោយនោះមិនអាចចេញតាមទ្វារបន្ទប់បានទេដោយសាតែមានផ្សែងហុយខ្លាំងពេក បណ្តាលឲ្យថប់ខ្យល់រកផ្លូវចេញមកក្រៅមិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយកញ្ចក់ខាងក្រោយបន្ទប់បំបែកទើបបុរសខាងលើអាចចេញបានមកក្រៅទាន់ពេល ដោយមិនបណ្តាលឲ្យរងរបួសដល់អាយុជីវិតទេគ្រាន់តែរោលផ្សែងខ្មៅពេញខ្លួន និងទប់ដង្ហើមស្ទើរស្លាប់តែប៉ុណ្ណោះ ។

បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទប់ដែលឆេះនោះគីជាបន្ទប់របស់កូនស្រីម្ចាស់ផ្ទះ ហើយកូនស្រីរបស់ម្ចាស់ផ្ទះខាងលើបានទៅរៀន និងបានចាក់សោបន្ទប់ជាប់ ខណៈពេលដែលមានអគ្គិភ័យឆាបឆេះធ្វើឲ្យពិបាកដល់សមត្ថកិច្ចក្នុងការពន្លត់ ទើបសមត្ថកិច្ចសម្រេចចិត្តវាយបំបែកកញ្ចក់ខាងមុខ ដើម្បីធ្វើការបាញ់ទឹករយៈពេលកន្លះម៉ោងទើបរលត់ទាំងស្រុងនៅម៉ោង៨ និង៣០នាទីយប់ថ្ងៃដដែល ។ អគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់តែ១គ្រឿងប៉ុណ្ណោះ ។

នៅកន្លែងកើតហេតុគេបានឃើញអាជ្ញាធរនឹងប្រជពលរដ្ថបានខិតខំជួយអត្តរាគមន៌ដេីម្បីពន្លត់អគ្គីភ័យនោះ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អគ្គិភ័យខាងលើនេះឆេះខូចខាតពូក ម៉ាស៊ីនត្រជាក់ និងសម្ភារៈផ្សេងៗទៀត ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះសមត្ថកិច្ចសង្ស័យថា អាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ៕អារុណរះ

ee ad


ចែករំលែក៖