ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ត្រូវសភាបោះឆ្នោតចោទពីបទពុករលួយ

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានប្រឈមមុខការបោះឆ្នោតទម្លាក់ពីតំណែងប្រធានាធិបតីក្រោមបទប្រព្រឹត្តអំពើពុករលួយ ខណៈដែលនៅខាងក្រៅរដ្ឋសភា បាតុកររាប់រយនាក់ក៏បានជួបជុំគ្នាស្រែកទាមទារឲ្យលោកស្រីលាលែងពីតំណែងផងដែរ ។

តំណាងរាស្ត្រទាំងអស់ជួបជុំគ្នាក្នុងរដ្ឋសភាកូរ៉េខាងត្បូងដើម្បីបោះឆ្នោតសម្រេចថា លោកស្រីប្រធានាធិបតី ប្រព្រឹត្តអំពើពុករលួយ នៅវេលាម៉ោង១៥ម៉ោងនៅក្នុងតំបន់ ។

លោកស្រី Park Geun-hye មានការច្របូកច្របល់ក្នុងរឿងអាស្រូវនយោបាយ ដែលនាំឲ្យមានរលកបាតុកម្មទ្រង់ទ្រាយធំប្រឆាំងលោកស្រីនាពេលអំឡុងសប្តាហ៍ថ្មីៗចុងក្រោយនេះ ។

មិត្តភក្តិជិតស្និទ្ធរបស់លោកស្រី Park Geun-hye ឈ្មោះ Choi Soon-sil ត្រូវក្រុមបាតុករចោទប្រកាន់ថា បានប្រើប្រាប់ឥទ្ធិពលទំនាក់ទំនងរបស់ខ្លួនជាមួយលោកស្រីប្រធានាធិបតី Park ដើម្បីទទួលបានឥទ្ធិពល និងលុយកាក់ ។ រដ្ឋអាជ្ញាក្នុងប្រទេសនេះអះអាងថា លោកស្រី Park បាននិងកំពុងទទួលរងការចោទប្រកាន់ពីបទពាក់ព័ន្ធអំពើពុករលួយ ប៉ុន្តែលោកស្រីបានច្រាន់ចោលការចោទប្រកាន់នេះ ។

លោកស្រី បានអះអាងផងដែរថា នឹងចុះចេញពីតំណែង ទាល់តែមានការសម្រេចពីរដ្ឋសភាជាមុនសិន ។

កាលពីថ្ងៃព្រហស្បតិ៍ សភាកូរ៉េខាងត្បូងបានរៀបចំបោះឆ្នោតដើម្បីសម្រេចទៅលើជោគវាសនារបស់លោកស្រីប្រធានាធិបតី ។ ក្រុមអ្នកសង្កេតការបានថ្លែងថា រដ្ឋសភាបោះឆ្នោតរកសំឡេង២ភាគ៣ទម្លាក់លោកស្រីប្រធានាធិបតីពីតំណែង ។
រដ្ឋសភាគ្របដណ្តប់ដោយគណបក្សប្រឆាំង ដែលចង់ឲ្យលោកស្រី Park ចុះចេញពីតំណែងក៏ពិតមែន ។ ប៉ុន្តែទោះបីយ៉ាងណា ពួកគេត្រូវការ២៨សំឡេងទៀតពីគណបក្ស Seanuri របស់លោកស្រី Park សម្រាប់ការដកតំណែងលោកស្រីនោះ ។

ប្រព័ន្ធផ្សព្វផ្សាយបានសរសេរថា នៅក្នុងគណបក្ស Seanuri ទំនងមានសំឡេងប្រឆាំងគ្រប់គ្រាន់ដើម្បីទម្លាក់លោកស្រីពីតំណែង ។ ក្នុងសប្តាហ៍នេះផងដែរ លោកស្រី Park បានប្រកាសថា លោកស្រីនឹងទទួលយកលទ្ធផលបោះឆ្នោតរបស់សភា ។
ប្រសិនបើលទ្ធផលបោះឆ្នោតរដ្ឋសភាសម្រេចទម្លាក់លោកស្រីនោះ លោកស្រី Park នឹងមិនត្រូវចុះចេញពីតំណែងភ្លាមៗឡើយ ។ លោកស្រីគ្រាន់តែផ្អាក់ពីតំណែងប្រធានាធិបតីប៉ុណ្ណោះ ដែលនាយករដ្ឋមន្ត្រី ជាអ្នកទទួលភារកិច្ចជំនួសលោកស្រីវិញ ។

ការសម្រេច ក៏ត្រូវការយល់ព្រមពីចៅក្រមទាំង៩រូបនៃតុលាការរដ្ឋធម្មនុញ្ញផងដែរ ក្នុងនោះគេត្រូវការពេលវេលាយ៉ាងតិច៦ខែទៀត ហើយបើតុលាការធម្មនុញ្ញយល់ព្រមការសម្រេចរបស់សភានោះ បន្ទាប់មក លោកស្រី Park ត្រូវបានទម្លាក់ពីតំណែង ។ លោកស្រីនឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងស្តីទីដំបូងគេដែលត្រូវបណ្តេញចេញពីតំណែងក្នុងប្រទេសនៃយុគសម័យប្រជាធិបតេយ្យនេះ ។

ចំណុចកណ្តាលនៃរឿងអាស្រូវទាំងនេះ គឺទំនាក់ទំនងរវាងលោកស្រី Park នឹងអ្នកស្រី Choi ដែលត្រូវតុលាការចោទប្រកាន់រួចហើយពីបទបង្ខិតបង្ខំ និងរំលោភបំពានអំណាច ។ អ្នកស្រី Choi រងចោទប្រកាន់ថា ប្រើប្រាស់ឥទ្ធិពលទំនាក់ទំនងជាមួយលោកស្រី Park ដើម្បីដាក់សម្ពាធទៅលើសាជីវកម្មធំបំផុតរបស់ប្រទេសឲ្យផ្តល់ជំនួយដល់មូលនិធីចំនួន២ ដែលគ្រប់គ្រងដោយអ្នកស្រី Choi ហើយបានផ្ទេរមូលនិធិនោះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ។

លោកស្រី Park ទទួលរងការវាយប្រហារផងដែរថា អនុញ្ញាតឲ្យអ្នកស្រី Choi ជ្រៀតជ្រែកកិច្ចការរដ្ឋាភិបាល ហើយដែលលោកស្រី Park បានទទួលស្គាល់ និងបានថ្លែងសុំទោសជាសាធារណៈរួចហើយដែរ ។

រឿងអាស្រូវទាំងអម្បាលម៉ាននេះបានធ្វើឲ្យកំហឹងពុះកញ្ជ្រោលខ្លាំងឡើងនៅកូរ៉េខាងត្បូង ។ មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុងសេអ៊ូលអំឡុងសប្តាហ៍ថ្មីៗនេះ ទាមទារឲ្យលោកស្រី Park លាលែងពីតំណែង ៕

park-geun-hye

choi-soon-sil lawmakers-and-members-of-south-korea-s-main-opposition paliement


ចែករំលែក៖