ព័ត៌មានទាន់ហេតុការណ៍៖

រើសបានគ្រាប់យកទៅគប់លេងផ្ទុះរងរបួសធ្ងន់-ស្រាល៣នាក់

ចែករំលែក៖

ខេត្តក្រចេះ៖ ក្មេងៗប្រុសស្រីអាយុពី៨ ដល់១២ឆ្នាំ៣នាក់រងរបួសធ្ងន់ស្រាលដោយសាររើសក្បាលគ្រាប់សល់ពីសម័យសង្គ្រាមយកទៅបោកលេងបណ្តាលឲ្យផ្ទុះ។

ករណីនេះបានកើតឡើងនៅចំណុចឡូកៅស៊ូ ឋិតនៅភូមិក្បាលថ្ពងឃុំ-ស្រុក ស្នួល ខេត្តក្រចេះ កាលពីព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។

កម្លាំងស្នាក់ការប្រឆាំងចារកម្មខេត្ត ក្រចេះបានឲ្យដឹងថា មុនកើតហេតុមានក្មេងទាំង៣នាក់បានរើសបានក្បាលគ្រាប់សល់ពីសម័យសង្គ្រាមមួយគ្រាប់តែមិនមានអ្នកណាស្គាល់ប្រភេទគ្រាប់អ្វីទេរួចពួកគេយកទៅបោកលេងផ្ទប់នឹងដីបណ្តាលឲ្យផ្ទុះរង របួសកុមារា២នាក់និងកុមារីម្នាក់តែម្តង។

នគរបាលស្រុកឲ្យដឹងថា កុមារារង គ្រោះរបួសធ្ងន់ទី១-ឈ្មោះ ភាព សុខពៅ អាយុ១២ឆ្នាំ មានទីលំនៅភូមិក្បាលថ្ពង ឃុំ-ស្រុកស្នួល ខេត្តក្រចេះត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល, ទី២-ឈ្មោះ ភាព លីមហួយ ភេទស្រី អាយុ ៨ឆ្នាំ ជាបងប្អូនបង្កើតឈ្មោះ ភាព សុខពៅ រងរបួសស្រាលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលនិងទី៣-ឈ្មោះ គ្រួច សំណាង ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅ ភូមិកាំឡែក ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះរងរបួសស្រាលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

គួរបញ្ជាក់ថា ករណីស្រដៀងគ្នានេះបានកើតឡើងជាញឹកញាប់បើទោះជាអាជ្ញាធរក៏ដូចជាអង្គការក្នុងរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលធ្លាប់បានអំពាវនាវជាបន្តបន្ទាប់ បើបងប្អូនប្រជាពលរដ្ឋរើសបានគ្រាបមិន ទាន់ផ្ទុះត្រូវរាយការណ៍ដល់សមត្ថកិច្ចកុំប៉ះ ពាល់វាចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ប៉ុន្តែករណីបែបនេះនៅតែកើត មានដដែលដូច្នេះអាណាព្យាបាលពិសេស បងប្អូនដែលរស់នៅដាច់ស្រយាលគួរតែណែនាំកូនចៅដោយផ្ទាល់ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើង បន្តទៀតដូចករណីខាង លើនេះ៕ កោះទ្រុង

img_0770 img_0763 img_0765 img_0766


ចែករំលែក៖