ខេត្តកោះកុង៖ ស្ត្រីខ្មែរម្នាក់ឈ្មោះ ហ៊ុត សុខគឿន អាយុ៥៤ឆ្នាំ ជាអ្នកអូសរទេះសុី ឈ្នួលដឹកទំនិញចេញចូលនៅច្រកព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុងត្រូវបាន សមត្ថកិច្ចច្រកព្រំដែនថៃឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ក្រោយរកឃេីញ កញ្ឆាក្រៀមប្រមាណ៥គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។
ស្ត្រីរូបនេះសុីឈ្នួលដឹកទំនិញតាម រទេះរុញឆ្លងផុតពីច្រកត្រួតពិនិត្យរបស់ខាង សមត្ថកិច្ចកម្ពុជាចូលទៅប្រទេសថៃឲ្យជនបរទេសម្នាក់ជាជនជាតិរុស្ស៊ីនិងមិនបាន ដឹងថា មានបង្កប់គ្រឿងញៀនកញ្ឆានៅក្នុងកាបូបដែលគាត់សុីឈ្នួលអូសនោះឡេីយ ហេីយក្រោយពីស្ត្រីខ្មែរអ្នកអូសរទេះរូបនេះ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនជនបរទេសជា ម្ចាស់កញ្ឆាក៏បានរត់គេចខ្លួនបាត់ភ្លាមៗ ដែរ ។
ប្រធានគរបាលច្រកទ្វារចាំយាមលោកវរសេនីយ៍ទោ កៅ សារ៉ាណា បានឲ្យដឹងថា ករណីនេះកេីតឡេីងដោយការបន្លំពី សំណាក់ជនជាតិរុស្ស៊ីជាម្ចាស់ទំនិញ ។
ចំណែកលោក អ៊ូច ទូច នាយករដ្ឋ បាលសាលាខេត្តកោះកុងបានឲ្យដឹងតាមទូរស័ព្ទថា ករណីនេះរដ្ឋបាលខេត្តនឹងបេីកការសុីបអង្កេតដេីម្បីរកហេតុផលពិតប្រាកដ ជាមួយនឹងការទាក់ទងទៅភាគីថៃផងដែរ៕ ហេង នរិន្ទ្រ