ខេត្តរតនគិរី៖ មានករណីរថយន្តកាមរីហើម ១គ្រឿងឆេះខ្ទេច ខណៈកំពុធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ នៅវេលាម៉ោង៣និង២០នាទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ត្រង់ ចំណុចភូមិតឺន ឃុំតឺនស្រុកកូនមុំ ខេត្តរតនគិរី។
ភ្លាមនោះដែរសមត្ថកិច្ចនគរបាលមូលដ្ឋាន បានទាក់ទងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មកជួយអន្តរាគមន៍ប៉ុន្តែមិនអាចសង្គ្រោះបាន។
បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថាម្ចាស់មានឈ្មោះសុខ ប៊ុន្នី ភេទប្រុស អាយុ២២ ឆ្នាំជនជាតិខ្មុែរមខរបរជាងឆ្លាក់ឈើមានទីលំនៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពបានបន្តថា រថយន្តបើកបរមានទិសដៅពីលិចទៅកើតបើកមកដល់ចំណុចខាងលើរលត់ ហើយអ្នកបើកកាច់សោរដេឡើងវិញ ស្រាប់តែ ឆេះ។
ប្រភពបន្ថែមថា រថយន្តនេះប្រើប្រាស់ហ្គាសជំនួសសាំងខុសបច្ចេកទេសឆាបឆេះឡើងសន្ធោសន្ធៅពេញផ្លូវបែកផ្កាភ្លើងធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានបញ្ជាក់ថា អ្នកជិះក្នុងរថយន្តមានគ្នា២នាក់ស្រី១ ប្រុស១ គ្មានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍ឆេះរថយន្តនោះទេ ហើយគេឃើញអ្នកទាំង២នាក់នេះជាម្ចាស់រថយន្តអង្គុយយំមានការសោកស្តាយរថយន្តយ៉ាងខ្លាំង ៕ វុទ្ធឦសាន