ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់នៅក្បាលទូក

ចែករំលែក៖

ខេត្តក្រចេះ៖ សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ផ្កាប់មុខសង្កត់ពីលើ ឧប្បករណ៍ឆក់ នៅលើក្បាលទូកក្នុងបឹងមួយកន្លែងនៅចំនុចបឹងកូនសត្វ ស្ថិតក្នុងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៤ ឆ្នាំ២០១៦នេះ ។

សាកសពបុរសរងគ្រោះ ឈ្មោះ ឈន ទី អាយុ៣៥ឆ្នាំ រស់នៅឃុំកើតហេតុ ខាងលើចំណែកនគរបាលស្រុកឆ្លូងបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ គឺបណ្តាលមកពីបុរសរងគ្រោះទៅឆក់ត្រី និងបានភ្លាត់ស្នៀតឆក់ បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់តែម្តង។

នគរបាលប៉ុស្តិ៍ព្រែកសាម៉ាន់ បាននិយាយថា ជនរងគ្រោះបានទៅលួចឆក់ត្រីនៅបឹងខាងក្រោយភូមិ ហើយជនរងគ្រោះ បានចុះពីលើទូកកាន់ឧប្បករណ៍ឆក់ បំរុងចុះទៅឆក់ត្រីក្នុងបឹង តែត្រូវភ្លាត់ ស្នៀតក៏ត្រូវឆក់ខ្លួនឯងស្លាប់ផ្កាប់មុខនៅនិងលើទូកក្រាប់សង្កត់ពីលើដុំឆក់។

នគរបាលបានបញ្ជាក់ថា នៅលើដងខ្លួនរបស់បុរសរងគ្រោះមិនត្រូវបានរកឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ក្រៅពីការឆក់ ហើយក៍មិនទាន់មានបានត្រីអ្វីនៅឡើយទេ ទើបនគរបាលសន្និដ្ឋានថា បុរសរងគ្រោះបំរ៉ុងចុះទៅឆក់ត្រីនិងបានភ្លាត់ស្នៀតខ្លួនឯង។

ហេតុការណ៍បែបនេះ ត្រូវបានគេសង្កេតឃើញថាបានកើតមានជាច្រើនលើកច្រើន សារទៅលើជនរងគ្រោះដែលលួចប្រកបរបរនេសាទខុសច្បាប់ឆក់ត្រី។ ដោយរាល់ហេតុការណ៍ ដែលឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់ គឺភាគច្រើនតែងតែកើតមានដោយសារការលួចឆក់ខុសបច្ចេកទេស ឬក៏ការឆក់ដោយភ្លាត់ស្នៀតតែម្តង៕កោះទ្រុង

ae-3 ae ae-1 ae-2


ចែករំលែក៖