ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់គាស់ផ្ទះប្រមូលទ្រព្យសម្បត្តិហើយ តែរត់មិនរួចត្រូវអ្នកក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ជាចោរ ជំនាញគាស់ផ្ទះលួចទ្រព្យសម្បត្តិត្រូវបានម្ចាស់ផ្ទះ និងអ្នកភូមិចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះគេលួចទ្រព្យសម្បត្តិហើយជិះម៉ូតូចាកចេញតែភ្លាត់ ស្នៀតដួលរត់មិនរួច ។

ករណីនេះបានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

នគរបាលប៉ុស្តិ៍ពាមឯកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថ្លាង វ័ន្ត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ បានធ្វើសកម្មភាព ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខបាត់ដំបង 1L-1638 ចូលទៅកាត់សោ ផ្ទះឈ្មោះ ញឹម ភាព ភេទប្រុស អាយុ៥៨ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ជនសង្ស័យបានប្រមូលយកខោអាវ មួយចំនួនដាក់ចូលបាវរួចបម្រុងយកចេញ តែត្រូវបានម្ចាស់ផ្ទះឃើញហើយក៏ស្រែកឆោឡោឡើង។ ពេលនោះជនសង្ស័យ បានរត់ឡើងជិះម៉ូតូគេចតែបានបន្តិចក៏ដួល ហើយទុកម៉ូតូចោលរត់ចូលចម្ការខាង ក្រោយភូមិក៏ត្រូវបានអ្នកស្រុកនិងសមត្ថ កិច្ច ព្រមទាំងប្រជាការពាររុករកឃើញ ឃាត់ខ្លួនតែម្តង ៕ ហេង នរិន្ទ្រ

as


ចែករំលែក៖