ភ្នំពេញ៖ ករណីជនជាតិវៀតណាម ឈ្មោះ ង្វៀន យ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើទារុណកម្មលើកុមារាឈ្មោះ សូ សៅ អាយុ២ឆ្នាំ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីត្រូវបាន នាយកដ្ឋានកណ្តាលនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់វិធានការក្តៅគគុកឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមស្រាវជ្រាវចាប់ ខ្លួនជនសង្ស័យ៣នាក់កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅភោជនីយដ្ឋានកំពង់ចម្លង ទន្លេមេគង្គ ក្នុងភូមិ១០ សង្កាត់-ក្រុងកំពង់ ចាមហើយបានបញ្ជូនទៅស្នងការដ្ឋានខេត្ត មណ្ឌលគិរីចាត់ការតាមច្បាប់ ។
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លោក យ៉ា ណារិន ចៅក្រមសុើបសួរសាលាដំបូង ខេត្តមណ្ឌលគិរីបានចេញដីកាឃុំខ្លួនលេខ ១៤០/១៦ បង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ឈ្មោះ លី ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិហុល្លង់ សញ្ជាតិខ្មែរ បច្ចុប្បន្នស្នាក់ នៅផ្ទះជួលលេខ១៥E0 ផ្លូវលេខ២៩៤ ភូមិទី៥ សង្កាត់បឹងកេងកងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញដែលជាសង្សារ របស់ជនដៃដល់ឈ្មោះ ង្វៀន តាំងយ៉ុង (ប្រុសស្រឡាញ់ប្រុស)។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មណ្ឌលគិរីលោក ឡុង ហុងម៉េង ឲ្យដឹងថា ការសម្រេចឃុំខ្លួននេះធ្វើឡើងតាមដីកា បង្គាប់របស់ចៅក្រមស៊ើបសួរគឺលោក យ៉ា ណារិន បន្ទាប់ពីមន្ត្រីអយ្យការសម្រេច ចោទប្រកាន់ជនជាប់សង្ស័យពីបទមិនប្តឹងបរិហារកេរ្តិ៍ការធ្វើបាបអនីតិជនតាមមាត្រា ៥៣០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជនជាប់ចោទទៅចៅក្រមស៊ើបសួរកាលពីថ្ងៃទី៨ ខែធ្នូ ។
លោកបន្តថា មន្ត្រីអយ្យការរកឃើញថា ជនជាប់ចោទបានរំដោះជនជាតិវៀតណាម ម្នាក់ដែលបានធ្វើទារុណកម្មលើកុមារឲ្យភៀសខ្លួនទៅប្រទេសវៀតណាម។ លោក ថ្លែងថា «គាត់ដឹងរឿងគេធ្វើបាបហើយ គាត់ជម្លៀសអានោះទៅវៀតណាមមាន ន័យថា គាត់មិនប្តឹង។ គាត់ដឹងរឿងគេធ្វើទារុណកម្មក្មេងហើយគាត់មិនប្តឹងទៅ សមត្ថកិច្ច» ។
ចំណែកបុគ្គលិក២នាក់ទៀតដែល សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នឈ្មោះ រ៉េត សុធី និងឈ្មោះ អឿន ណាត ត្រូវបាន ដោះលែងពុំមានពាក់ព័ន្ធករណីធ្វើទារុណ កម្មលើកុមារ សូ សៅ ទេ ។
នគរបាលបញ្ជាក់ថា ជនជាតិហុល្លង់ ឈ្មោះ លី ហេង ត្រូវជាប់ទោសស្ថិតនៅ ក្រោមការពិនិត្យពីបទមិនប្តឹងបរិហារកេរ្តិ៍ ការធ្វើបាបអនីតិជន និងលាក់បាំងតម្រុយ ប្រព្រឹត្តទៅនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ចំណែក ជនដៃដល់ឈ្មោះ ង្វៀន យ៉ុង បានរត់ភៀស ខ្លួនចូលទៅប្រទេសវៀតណាម ហើយត្រូវនគរបាលក្រុងហូជីមិញចាប់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានពីនគរបាលជំនាញបាន ឲ្យដឹងថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក អុិន បូរ៉ា ប្រធាន នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃបានចេញលិខិតស្នើសុំកិច្ច សហប្រតិបត្តិការជាមួយនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌវៀតណាមក្រុងហូជីមិញ ដើម្បីសួរចម្លើយមុខសញ្ញា ង្វៀន យ៉ុង ពាក់ព័ន្ធធ្វើទារុណកម្មលើកុមារ សូ សៅ នៅខេត្តមណ្ឌលគិរី។ ក្នុងនោះនាយកដ្ឋានកណ្តាលយុត្តិមធ៌បានចាត់តាំងមន្ត្រីនគរ បាលចំនួន៦រូប និងអង្គការការពារកុមារ (CPU)ចំនួន២រូបដើម្បីរៀបចំឯកសារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី ។
តាមចម្លើយសារភាពរបស់ជនដៃដល់ ង្វៀន យ៉ុង បានឲ្យដឹងថា គេបានស្រឡាញ់ គ្នាជាមួយឈ្មោះ លី ហេង ជនជាតិហុល្លង់ សញ្ជាតិខ្មែរធ្វើជាប្តី (ប្រុស ស្រឡាញ់ ប្រុស) តាំងពីខែមករា ឆ្នាំ២០១៤រហូតដល់ ថ្ងៃចាប់ខ្លួន ។
ជនដៃដល់បន្តថា គេបានធ្វើទារុណ កម្មលើកុមារា សូ សៅ ប្រាកដមែនដោយ ប្រើប្រាស់ឧបករណ៍ឆក់កែច្នៃកាលពីថ្ងៃទី ២១-២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដោយសារគេ (ង្វៀន យ៉ុង) ប្រើថ្នាំញៀន ម៉ាទឹកកក។ រីឯការថតរូបនេះគឺេគបាន ថតខ្លួនឯង ។
ជនសង្ស័យនិយាយទៀតថា ប្រហែល ជា៤-៥ថ្ងៃមុនពេលចាប់ខ្លួន គេបានយក ទូរស័ព្ទទៅបញ្ចាំ បន្ទាប់មកឲ្យក្មួយរបស់ សង្សារគេទៅលោះយកមកវិញ ។ នៅ ពេលនោះក្មួយរបស់សង្សារគេបានឃើញ វីដេអូចំនួន៤៩ឃ្លីបក៏បង្ហោះវីដេអូឃ្លីប ដែលធ្វើទារុណកម្មលើកុមារនៅខេត្ត មណ្ឌលគិរី ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ ខ្លួនតែម្តង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចក្រុងហូជី មិញបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ និងការចរចារវាងភាគីទាំង កម្ពុជា-វៀត ណាម ក្នុងនោះភាគីវៀតណាមបាន សំណូមពរ ១-ពិនិត្យកន្លែងកើតហេតុធ្វើ ទារុណកម្មលើកុមារ សូ សៅ, ២-ពិនិត្យ ស្លាកស្នាមលើខ្លួនកុមាររងគ្រោះ និងការ ទាមទារសំណងជំងឺចិត្តរបស់អាណាព្យា បាលកុមាររងគ្រោះ, ៣-រកសាក្សី, ៤- សំណុំរឿងពីសមត្ថកិច្ចកម្ពុជាដើម្បីស្រាវ ជ្រាវករណីនេះបន្ថែមរកបក្ខពួកបន្ត ។
ចំណែកភាគីនគរបាលកម្ពុជាបាន សំណូមពរយកជនដៃដល់ ង្វៀន យ៉ុង មក បើកសវនាការកាត់ទោសនៅតុលាការ ខេត្តមណ្ឌលគិរី ។
ឆ្លើយតបនឹងសំណូមពររបស់ភាគី កម្ពុជា ភាគីវៀតណាមបានសុំឲ្យថ្នាក់ដឹក នាំកម្ពុជាធ្វើសត្យាប័ណ្ណសំណើមតិដើម្បី ឲ្យភាគីវៀតណាមសុំគោលការណ៍ទៅ ថ្នាក់លើសិន ។
ប្រភពព័ត៌មានពីប្រទេសវៀតណាម បានឲ្យដឹងថា យោងតាមច្បាប់ព្រហ្មទណ្ឌ នៅប្រទេសវៀតណាមជនដៃដល់ ង្វៀន យ៉ុង នឹងត្រូវផ្តន្ទាទោសត្រឹមតែ៣ឆ្នាំ ប៉ុណ្ណោះ ៕ ហេង នរិន្ទ្រ