ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសនាំឃាត់ខ្លួនមនុស្សប្រុសស្រីពីរនាក់ ជំនាញខាងលួចទូរស័ព្ទ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យប្រុសស្រីពីរនាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ឃាត់ខ្លួន កសាងសំណុំរឿងទៅតុលាការ ករណីលួចទូរស័ព្ទដៃ ភ្ញៀវទេសចរណ៍។

ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅចំណុចផ្សេងគ្នា ក្នុងកណ្តាលក្រុងទេសចរណ៍ នៃខេត្តសៀមរាប ។

តាមប្រភពពីសមត្ថកិច្ចនគរបាលកំរិតស្រាលខេត្តបានឲ្យដឹងថា ការឃាត់ខ្លួន បានជនសង្ស័យប្រុស ស្រី ទាំង២នាក់នេះ តាមពាក្យបណ្តឹងរបស់ចនរងគ្រោះ ទាំង២នាក់ដែលបានបាត់ទូរស័ព្ទដៃជាបន្ដបន្ទាប់នៅកន្លែងផ្សេងគ្នា នៅផ្សារទំនើបនិងកនន្លែងលក់វត្ថុអនុស្សាវរីយ៍ក្នុងតំបន់ទេសចរណ៍។

ប្រភពបានបន្តថា ជនសង្ស័យប្រុស ស្រីទាំង២នាក់មាន៖ ទី១/ឈ្មោះឯម លីដា ភេទស្រីអាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិក K V(ខារ៉ាអូខេ)មានទីលំនៅក្នុងក្រុងសៀមរាប(ឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ លួចទូរស័ព្ទ iPhone6 របស់អាជីវករ លក់វត្ថុអនុស្សាវីយ៍ នៅចំនុចក្នុងផ្សារចាស់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំក្រុងសៀមរាប)។ ជនសង្ស័យទី២/ឈ្មោះ យឹម ភក្តី ហៅ ថុន ភក្តី ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរគ្មានទីលំនៅ បច្ចុប្បន្នភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ឃាត់ខ្លួន នៅថ្ងៃទី៩ធ្នូឆ្នាំ២០១៦ម៉ោង១៨និង៣០នាទីលួច (យកទូរស័ព្ទIPhon6Plus) របស់ភ្ញៀវទេសចរណ៍ ជនជាតិចិន កើតហេតុនៅក្នុងផ្សារទំនើប អង្គរហ្វេស្សិន ផ្លាហ្សា ស្ថិតនៅភូមិ វត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប)។ក្រោយពីឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី ទាំង២នាក់នោះភ្លាមៗផងដែរកម្លាំងជំនាញបានដកហូតវត្ថុតាងមកវិញ រួមមាន៖ទូរស័ព្ទដៃ ម៉ាកIPhone6 Plus ពណ៌ប្រផេះ ចំនួនមួយគ្រឿង និងមួយគ្រឿងទៀត ទូរស័ព្ទ ម៉ាក IPhon6Plus។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់តារតាមផ្លូវច្បាប់។

ចំណែក វត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានប្រគល់ជូនម្ចាស់ ដើមវិញអស់ហើយ៕ ជានិរន្ដរ៍

c k


ចែករំលែក៖