ព័ត៌មានទាន់ហេតុការណ៍៖

ជួយសម្រួលចរាចរណ៍បែរជាត្រូវគេកាប់នឹងពូថៅដេរ៤ថ្នេរ

ចែករំលែក៖

ខេត្តកណ្តាល: មន្ត្រីនគរបាលប៉ុស្តិ៍សំបួរមាសម្នាក បានរងរបួសបែកក្បាលដេរ៤ថ្នេរ ដោយត្រូវគេកាប់នឹងពូថៅ ខណៈកំពុងជួយសម្រួលចរាចរណ៍ ហើយមានម៉ូតូកៀរក្មេងនៅក្បែររោងការនោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨និង១៥នាទី យប់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចរោងការកូនរបស់ឈ្មោះ ឡាញ ហេន ស្ថិតក្នុងភូមិពោង ឃុំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ប៉ាង ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនគរបាល ប៉ុស្តិ៍សំបួរមាសនៅភូមិពោង ឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្ដាល ។ រីឯជនដៃដល់ មានឈ្មោះ រៀម ហ៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ នៅភូមិពោង ឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ ចំណែកវត្ថុតាងដកហូតបានមាន ពូថៅ ចំនួន ០១ ។

ប្រភពបន្តថា នៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១០ ខែធ្នូ ជនរងគ្រោះ និងលោក វ៉ែន ភាច មន្ត្រីប៉ុស្តិ៍បានទៅការពារសន្តិសុខក្នុងពិធីមង្គលការកូនរបស់ឈ្មោះ ឡាញ់ ហេន នៅកន្លែងកើតហេតុខាងលើ ។ លុះដល់ម៉ោងកើតហេតុ មានករណីម៉ូតូកៀរក្មេងនៅក្បែររោងការនោះ ខណៈដែលជនរងគ្រោះកំពុងសម្រួលចរាចរណ៍ ស្រាប់តែជនសង្ស័យកាន់ពូថៅនៅដៃ មកកាប់ជនរងគ្រោះពីក្រោយមួយពូថៅត្រូវចំក្បាលពីលើ បណ្ដាលឲ្យរយ៉ាស់ហូរឈាម ភ្លាមនោះ កម្លាំងប្រជាការពារភូមិ និងប្រពន្ធជនរងគ្រោះ បាននាំជនរងគ្រោះមកមណ្ឌលសុខភាពឃុំសំបួរមាសដើម្បីធ្វើការង្គ្រោះបន្ទាន់(ដេរបួនថ្នេរ) ។ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចកម្លាំងប្រជាការពារ ចាប់ឃាត់បញ្ជូនមកប៉ុស្ដិ៍ ដើម្បីបន្តចាត់ការ ៕

ew q2 rr


ចែករំលែក៖