ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសផ្តល់ប្រាក់២០លានរៀល ដល់ជនណាដែលរាយការណ៍ពីជនដៃដល់បាញ់សម្លាប់សង្សារនៅឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ: មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ចំនួន២០លានរៀលជូន ប្រជាពលរដ្ឋទាំងឡាយណា ដែលបានផ្តល់ព័ត៌មានដល់កងកម្លាំងអាវុធហត្ថ ពីជនដៃដល់ បាញ់សម្លាប់នារីម្នាក់ ជាសង្សាររបស់ខ្លួននៅក្នុងផ្ទះសំណាក់ “សារីធំ” ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះមិនមែនជាមន្រ្តីអាវុធហត្ថនោះឡើយ និងបានបញ្ជាដល់កងកម្លាំងជំនាញបើកការសើុបអង្កេតស្រាវជ្រាវជាបន្ទាន់លើករណីឃាតកម្មមួយនេះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា៖

១: កងរាជអាវុធហត្ថជាកម្លាំងអនុវត្តន៍ច្បាប់ មានតួនាទីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្រាវជ្រាវនិងបង្ក្រាបបួល្មើស។

២: គ្មានហេតុផលអ្វីទៅលាក់បាំងជនល្មើសឬឧក្រិដ្ឋជននោះឡើយ ។ អាវុធហត្ថស្ទើរទាំងអស់មានឯកសារ សាលាបត្រសំរាប់គ្រប់គ្រងផ្ទៃក្នុងខ្ញុំបញ្ជាឲ្យជំនាញអធិការកិច្ចធ្វើការផ្ទៀងផ្ទាត់រវាងឯកសារ និងព័ត៌មានដែលទទួលបានតាមរយះcamara សន្តិសុខ និងសាក្សី ទន្ទឹមនិងនោះក៏បញ្ជាឲ្យការិយាលយ័បុគ្គលិកធ្វើការត្រួតពិនិត្យឈ្មោះដែលប្រឯកសណ្ឋានកងរាជអាវុធហត្ថកាត់ខ្លួនឯងខុសអនុក្រឹត្យកំណត់នេះតើមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងឬអត់ និងបញ្ជាការិយាលយ័ជំនាញស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌធ្វើការស្រាវជ្រាវបង្ក្រាបករណីនេះឲ្យខាងតែបាន ។ ព្រមជាមួយគ្នានោះសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងនៅះអ្នកស្រឡាញ់ និងគាំទ្រកីឡាបាល់ទាត់ដែលរូបខ្ញុំផ្ទាល់ជាប្រធានសូមមេត្តាចូលរួមសាហការណ៍ផ្តល់ព័ត៌មានឲ្យកម្លាំងកងរាជអាវុធហត្ថនៅគ្រប់កន្លែងទូទាំងប្រទេសដើម្បីឈានទៅចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ កងរាជអាវុធហត្ថនិងជូនរង្វាន់លើកទឹកចិត្តចំនួន ២០.០០០.០០០ រៀល ដល់អ្នកចូលរួមសាហការណ៍ដើម្បីបង្ក្រាបករណីមួយនេះ។

៣: ក្នុងអាណត្តិជាមេបញ្ជាការខ្ញុំធ្លាប់សម្រេចចិត្តបណ្តេញចេញពីកងរាជអាវុធហត្ថចំពោះបុគ្គលិកដែលមិនគោរពច្បាប់បំពានវិន័យកងទព័រាប់រយនាក់ ជាពិសេសអ្នកប្រើប្រាស់គ្រឿងញៀន កាន់និងប្រើប្រាស់អាវុធខុសច្បាប់ការរំលោភដីធ្លី ការពាក់ព័ន្ធនិងបទល្មើសធនធានធម្មជាតិ ល។ល។ ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ដល់ការងារអបរំហ្វឹកហ្វឺនរៀនសូត្រ។មិនដោះសារគេចចេញពីការទទួកខុសត្រូវនោះទេ ចាប់ជនល្មើសមិនទាន់បានពិតជាការទទួលខុសត្រូវ របស់មេបញ្ជាការកងរាជអាវុធហត្ថ។

សូមបញ្ជាក់ថា នារីម្នាក់ត្រូវបានសង្សារជាកងកម្លាំងដឹកមកដេកនៅផ្ទះសំណាក់ «សារីធំ» ជួលបន្ទប់លេខ៤០៤ ជាន់ឡៅតឿ រួចបាញ់ប្រហារបណ្តាលឲ្យធ្លាយគ្រាប់ភ្នែក ស្លាប់ភ្លាមៗតែម្តង ប៉ុន្តែមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ខណ:ជនដៃដល់រត់គេចខ្លួនបាត់។

ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើងនាម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ៕

dds dse re


ចែករំលែក៖