ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះបង្រ្កាបល្បែងស៊ីសង(លេងបៀរ)មួយវង់ ឃាត់ខ្លួនអ្នកញៀនល្បែង១០នាក់និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត នៅត្រង់ចំណុចបន្ទប់ជួលស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង កាលពីវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី១១ ខែ១២ ឆ្នាំ២០១៦ ។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា អ្នកញៀនល្បែងដែលត្រូវបានឃាត់ខ្លួននោះ ទី១-ឈ្មោះ សឿង សុខឃឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ មានប្រាក់ជាប់ខ្លួនចំនួន១៦០.០០០រៀល ទី២-ឈ្មោះ ឌុល ខាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន៤៤៩.០០០រៀល ទី៣-ឈ្មោះ វឿន សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន១៥.០០០រៀល ទី៤-ឈ្មោះ កន សុខហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានប្រាក់ជាប់ខ្លួនចំនួន៣០៥.០០០រៀល ទី៥-ឈ្មោះ ចឹក វ៉េង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន៥៨៤ដុល្លា ទី៦-ឈ្មោះ កាន ស៊ីណេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានប្រាក់ជាប់ខ្លួនចំនួន១៤០.៣០០រៀល ទី៧-ឈ្មោះ ប្រាក់ សួន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានប្រាក់ជាប់ខ្លួនចំនួន១៩.០០០រៀល ទី៨-ឈ្មោះ ថាត់ គ្រឿន ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មានប្រាក់ជាប់ខ្លួនចំនួន២១.៥០០រៀល ទី៩-ឈ្មោះ គង់ សេត ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានប្រាក់ជាប់ខ្លួនចំនួន៧៤.០០០រៀល ។ ទាំង៩នាក់នេះមានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។ ទី១០-ឈ្មោះ ឡោ ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យយោធា១៧៩ មានប្រាក់ជាប់ខ្លួនចំនួន៤៤៩.០០០រៀល និង៩០០ដុល្លា មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ។
លោកអធិការបានបន្តថា ក្រៅពីឃាត់ខ្លួនអ្នកញៀនល្បែង និង ដកហូតលុយជាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនទៀតរួមមាន៖ បៀរ២ហ៊ូ ស្មើ១០៤សន្លឹក ,តុដែកចំនួន០១ ,កំរាលចំនួន០២ ,កៅអីជ័រចំនួន១៥ និងម៉ូតូ០៥គ្រឿង ។ក្នុងនោះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ចំនួន០១ ,ម៉ូតូធុនសេ១០០កូរ៉េចំនួន០១ ,ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៥ចំនួន០១ ,ម៉ូតូស៊ុយហ្ស៊ូគិវីវ៉ាចំនួន០១ និងម៉ូតូម៉ាកហុងដាSLចំនួន០១ ។
លោក សេង សុជាតិ បញ្ជាក់ថា ចំពោះអ្នកញៀនល្បែងស៊ីសងទាំង១០នាក់ដែលត្រូវបានឃាត់ខ្លួននេះ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបានបញ្ជាឲ្យនគរបាលយុត្តិធម៌ធ្វើការអប់រំរយៈពេល២៤ម៉ោង ទើបអនុញ្ញាតិឲ្យអ្នកធានាយកទៅលំនៅដ្ឋានវិញ ៕ ស្អាងជ័យ