ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាវ៉េវបុកហុងដាសេ១២៥ស្លាប់ និងរងរបួសមនុស្ស៣នាក់នៅខ្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗ និង២នាក់រងរបួសធ្ងន់ និងស្រាល ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ នឹងម៉ូតូដោយសារបើកបរមិនប្រកាន់ស្តាំកាលពីវេលាម៉ោង១៥និង៤០នាទីល្ងាច ថ្ងៃទី ១២ខែ ឆ្នូ ឆ្នាំ២០១៦ នៅលើផ្លូវក្រាលកៅស៊ូលេខ317 ស្ថិតនៅក្នុងភូមិ ខ្ជាយ ឃុំរមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

សាក្សីបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ អេស ពណ៌ ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CW 7324 បើកបរពីទិសដៅពីត្បូង ទៅជើង លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេមកខាងឆ្វេងដៃ បណ្តាលឲ្យបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ 125 ស៊េរីឆ្នាំ2016 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I 4994 បើកបរដោយឈ្មោះ សៅ សុភ័ត្រ ភេទ ប្រុស អាយុ 25 ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់ (ពាក់មួកសុវត្ថិភាព) មានឌុបគ្នា ម្នាក់ដែលមានឈ្មោះ គង់ សារ៉េន ភេទ ប្រុស អាយុ 30ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិអណ្តូងក្រសាំង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង រងរបួសស្រាល (ពាក់មួកសុវត្ថិភាពជាអ្នករួមដំណើរ) ទិសដៅពីជើងទៅត្បូង មកពីមុខបញ្ច្រាសទិសគ្នា រងរបួសស្លាប់ (មិនពាក់មួកសុវត្ថិភាព)។

បើតាមសមត្ថកិច្ចស្រុកស្វាយទាបបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ឈ្មោះ នួន ខ្វី ភេទប្រុស អាយុ 29 ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ទួលអំពិល ឃុំ ស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

បន្ទាប់មកសមត្ថកិច្ចចរាចរណ៍ស្រុកស្វាយទាបចុះដល់កន្លែងកើតហេតុវាស់វែង និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្វាយរៀង រីឯមធ្យោបាយទាំងពីរបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោល ។

សពជនរងគ្រោះសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

yst-1 yst-2 yst-3


ចែករំលែក៖