ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនពេករអឹលដួលត្រូវរថយន្តដឹកសាំងកិនស្លាប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមិន ប្រយត្ន័បណ្ដាលឲ្យដួលស្របពេលកំពុង ដួលនោះត្រួវរថយន្តដឹកសាំងមកពីក្រោយកិនស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាអន្តរជាតិប៉េកាំង អូស្ត្រាលី ស្ថិតនៅក្នុងសង្កាត់ច្រាំងចម្រេះ ២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ រុន សុកូត ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរ អ្នកកាប់គោ ស្នាក់នៅភូមិ៣ សង្កាត់-ខណ្ឌ ជ្រោយចង្វារ។

រីឯជនរងគ្រោះម្នាក់ទៀតដែលជិះពីក្រោយមានឈ្មោះ សរ សាឌីន ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរកាប់គោ ស្នាក់ នៅភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជន ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីមបិុចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-BN7071 បើកតាមបណ្ដោយផ្លូវជាតិ លេខ៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿន លឿន ដោយខ្វះការប្រុងប្រយត្ន័ បានរអឹលដួលស្រាប់តែមានរថយន្តដឹកសាំងចំណុះ ៣,៣០០លីត្រ របស់ក្រុមហ៊ុន TELA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5823 បើកបរដោយបុរសម្នាក់បើកពីក្រោយមកដល់ចាប់ហ្វ្រាំងមិនទាន់បានកិនអូស ប្រហែល ២០០ម៉ែត្រ បែកក្បាលចេញខួរស្លាប់ភ្លាមៗគួរឲ្យអាណោចអធ័ម។ ចំណែក ម្នាក់ទៀតសំណាងល្អបានលោតចេញ ទាន់ រីឯរថយន្តបង្កមិនបានឈប់ទទួល ខុសត្រូវទេ ព្យាយាមបើករត់រហូតដល់ជិតផ្សារព្រែកព្នៅ បានបើកចូលឃ្លាំងសាំង តេលាបាត់ទើបសមត្ថកិច្ចឃាត់បានទាំង អ្នកបើកបរទាំងរថយន្តតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់ វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់។

ចំណែកសាសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើ បុណ្យតាមប្រពៃណី៕
អរុណរះ

asee-2 asee asee-1


ចែករំលែក៖