ភ្នំពេញ៖ គណ:បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង និងបានឃាត់យុវជន ប្រុស-ស្រី៦នាក់ ដែលមកប្រមូលផ្តុំគ្នា សេពថ្នាំញៀននៅក្នុងផ្ទះ។ ហ្គេមបាញ់ត្រីនេះស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ត្រូវបានបង្រ្កាបកាលពីវេលា ម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ២០១៦ ដោយកម្លាំងចម្រុះខណ្ឌ ដោយសារតែមានការចូលរួមសហការពីប្រជា ពលរដ្ឋ និងអាណាព្យាបាលសិស្សរាយ ការណ៍ឲ្យដឹងថាហ្គេមទីនេះពង្វក់ដល់កូន របស់ពួកគាត់ភ្លេចសាលា ព្រមទាំងមិន ចូលផ្ទះ ហើយខ្លះចេះលួចទ្រព្យសម្បត្ដិ លុយកាក់ក្នុងផ្ទះយកមកលេងហ្គេមនេះ ទៀតផង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ផ្ទះបើកហ្គេមបាញ់ត្រីខុសច្បាប់ក្នុងខណ្ឌ ពោធិ៍សែនជ័យ មានសរុបមិនតិចជាង១០ កន្លែងទេ ដោយឡែកពេលចុះត្រួតពិនិត្យទីតាំងខាងលើ អាជ្ញាធរខណ្ឌបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦នាក់ ទូហ្គេមបាញ់ ត្រី២ទូ ម៉ូតូ២គ្រឿង ថ្នាំញៀនមួយកញ្ចប់ កៅអី២០ កង្ហារ១ ធុងទឹកកក១ ទឹកសុទ្ធ ២យួរ និងសម្ភារប្រើប្រាស់មួយចំនួន។
ក្រោយពេលបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើ និងមនុស្សទាំង៦ នាក់ដែលឃាត់ខ្លួន ត្រូវបាននាំទៅកាន់ សាលាខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការ អប់រំ។ រីឯទូរហ្គេមយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំ កម្ទេចចោលនៅពេលក្រោយ៕ សុខាសែនជ័យ