ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្ស ប្រជាជនកម្ពុជា និងគណៈអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាម បានចូល រួម ជាអធិបតី បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក ១៦០ នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នៅ មជ្ឈមណ្ឌល ម៉ូឌែ៥ ឬស្សីកែវ ។
លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ មហាសន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងកែសម្រួល និង តែងតាំងបន្ថែមនូវសមាសភាពថ្នាក់ដឹកនាំ សមាជិកសមាជិការ គណៈកម្មាធិការកណ្តាល ក្នុងនោះដែរ ក៏ជាការជួបជុំដើម្បីបូកសរុបលទ្ឋផលការងាររបស់គណៈចលនា និងការដោះស្រាយបញ្ហានានា ដែលបានលើកសំណើរពីប្រជាពលរដ្ឋសាសនិកឥស្លាមកម្ពុជាតាមរយៈថ្នាក់ដឹកនាំគណៈចលនា គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
លោក អូស្មាន ហាស្សាន់ ក៍បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះលទ្ឋផលជាផ្លែផ្កា ក្រោមកិច្ចខិតខំប្រឹងប្រែង គណៈចលនា សាសនិកឥស្លាមកម្ពុជា របស់គណៈបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយសាសនិកឥស្លាមទូទាំងប្រទេស ប្រមាណ៧៦ភាគរយ ដែលបានបោះឆ្នោត គាំទ្រគណៈបក្សប្រជាជន កម្ពុជា។
លោក ហ្សាការីយ៉ា អាដាម ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណ បក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ ជាគោលការណ៍ដឹកនាំ របស់គណៈចលនាសាសនិកឥស្លាម គឺកំពុងលើកជាទិសដៅភារកិច្ច សំខាន់ៗ សម្រាប់ចូលរួម ជាមួយសហគមន៍ ពិសេស ជាមួយ ថ្នាក់ដឹកនាំ គណៈចលនាសាសនិកឥស្លាម នៅមូលដ្ឋាន សម្រាប់ឆ្នាំ ២០១៧ និងឆ្នាំបន្តបន្ទាប់ទៀត ក្រោមការឯកភាពពីអង្គមហាសន្និបាតនេះ ផងដែរ ។
លោកបន្ដថា៖ ក្នុងទិសដៅធានានូវនិរន្តភាពនៃបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាត នេះ បានសម្រេចកែសម្រួលរចនាសម្ព័ន នៃគណៈចលនាសាសនិកឥស្លាមថ្នាក់អចិន្រ្តៃយ៍ និងថ្នាក់កណ្តាលរបស់គណៈចលនាសាសនិកឥស្លាម ពីចំនួន ៤៧រូប ដល់១០៦រូប ដោយបានលុបឈ្មោះ សមាជិកមួយចំនួន១១រូប ដែលទទួកមរណៈភាព និងលាលែងដោយមូល ដ្ឋាន ហេតុសុខភាព និងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកចំនួន ៧០រូប ស្របតាមលក្ខន្តិកៈ និងសេចក្ដីណែនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនការដឹកនាំនៅគ្រប់រចនាសម្ព័នរបស់គណបក្សក្នងសភាពការណ៍ថ្មី ជាពិសេស បង្កើនបរិ មាណ មន្រ្តីសកម្មវ័យក្មេង និងស្រ្តីផងដែរ ។
លោក អូស្មាន ហាស្សាន់ បាន រំលឹកដែរថា ៖ គោលជំហរ សហគមន៍ នៃគណបក្សប្រជាជន កម្ពុជា យើង នូវតែបន្ដគាំទ្រ បេក្ខភាពសម្ដេចអគ្គមហាសេនា បតីតេជោហ៊ុន សែន ជានយករដ្ឋរហូត ។ ដោយសារ សម្តេចអគ្គមហាសេនាបតីតេជោ លោកបានសាងនូវស្នាដៃ រកសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងគ្នាហើយ មិនមានការរើសអើងនឹងគ្នាអ្វីឡើយ ៕ សំរិត