ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ២

ចែករំលែក៖

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្សប្រុស-ស្រី៥នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ នៅលើផ្លូវជាតិលេខ២ ត្រង់ចំណុខខាងមុខសាលាប៊ែលធីសាខាក្រុងតាខ្មៅ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស៊ីធី ធុនសេ១០០កូរ៉េ ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល1H-6760 បើកបរដោយឈ្មោះ ឆឹង សុខុម ភេទប្រុស អាយុ៤៣ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងអ្នករួមដំណើរជាមួយ២នាក់ ទី១-ឈ្មោះ ហូ សារ៉េត ភេទស្រី អាយុ៣៤ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ទី២-ឈ្មោះ សុខ គីមហៀង ភេទស្រី អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ភាគីម្ខាងទៀតម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1O-2388 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញណ(រងរបួសធ្ងន់)និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អុល អឿន ភេទប្រុស អាយុ៣៤ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូធុនសេ១០០កូរ៉បើកបរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចខាងមុខសាលាប៊ែលធីម៉ូតូធុនសេ១០០កូរ៉េបានរេចង្កូតទៅឆ្វេងដៃបុកជាមួយម៉ូតូហុងដាឌ្រីម បើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវជាតិធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសងខាង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង៥នាក់ ត្រូវបានរថយន្តប្រចាំអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

ase-6 ase ase-1 ase-2 ase-3 ase-4 ase-5


ចែករំលែក៖