ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានអូសយកទៅឲ្យជាងសោធ្វើសោរ ត្រូវសមត្ថកិច្ចតាមចាប់បាន

ចែករំលែក៖

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ដែលជាទើបនឹងចេញពីគុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទៅលួចម៉ូតូរបស់ប្រជាពលរដ្ឋដែលដាក់នៅផ្សារលើ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅផ្សារលើ ស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះអ៊ុំសុភ័ណ្ឌភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិកោះក្របីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង(ជាមុខសញ្ញាទើបចេញពីពន្ធនាគារ)។ចំណែកម្ចាស់ម៉ូតូមានឈ្មោះ យ៉ីហុងលីភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិក្តីត្នោតឃុំស្រែថ្មីស្រុករលាប្អៀរ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុម្ចាស់ម៉ូតូបានជិះម៉ូតូពីផ្ទះមកផ្សារលើ រួចបានចតម៉ូតូនៅមុខផ្សារ ហើយបានដើរទៅក្នុងបាត់ ក្រោយែលចេញមកវិញស្រាប់តែបាត់ម៉ូតូមិនឃើញហើយបានសួរប្រជាពលរដ្ឋនៅទីនោះប្រាប់ថា ឃើញជនសង្ស័យខាងលើបានអូសយកទៅកន្លែងជាងសោរ ពេលនោះសមត្ថកិច្ចតាមទៅដល់កំពុងអោយគេធ្វើសោរ ក៍ធ្វើការឃាត់ខ្លួនតែម្តង ។

ជនសង្ស័យទើបចេញពីគុកប្រមាណជា៥ទៅ៦ខែមកហើយ ពេលចេញមកក៍ធ្វើសកម្មភាពលួចបន្តទៀត នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា

as as-1


ចែករំលែក៖