ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីចម្រុះឃាត់ខ្លួនម្ចាស់ទីតាំងលក់គ្រឿងអគ្គិសនីមួយកន្លែងទៅសាកសួរពាក់ព័ន្ធលក់និងនាំចូលផលិតផលរំលោភកម្មសិទ្ធិ

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហា ផ្ទៃនិងខេត្តបានចុះឆែកទីតាំងលក់គ្រឿង អគ្គិសនីមួយកន្លែងតាមបណ្តឹងក្រុមហ៊ុន (អូអឹមស៊ី) ហើយបានឃាត់ខ្លួនម្ចាស់ទីតាំងទៅសាកសួរបន្ទាប់ពីរកឃើញផលិតផលនាំចូលរំលោភកម្មសិទ្ធិរបស់ក្រុមហ៊ុនគេ ។

ករណីចុះឆែកឆេរលក់គ្រឿងអគ្គិសនីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦ទៅលើទីតាំងលក់គ្រឿងអគ្គិសនីដែលមានឈ្មោះ សេង មាំង នៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

មន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋ កិច្ចខេត្តបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើបាននាំចូលផលិតផលអគ្គិសនីម៉ាក(SHARP)ដោយរំលោភកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន(អូអឹមស៊ី)ទើបក្រុមហ៊ុននេះប្តឹងដោយមានតំណាងក្រុមហ៊ុន ឈ្មោះតាំង ស៊ីថារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ។

មន្ត្រីដដែលបន្តថា ក្នុងពេលឆែកឆេរ សមត្ថកិច្ចបានរកឃើញឆ្នាំងអគ្គិសនីម៉ាក SHARPចំនួន៣៣គ្រឿងហើយបានរឹប អូសយកទៅស្នងការនគរបាលខេត្តរង់ចាំដោះស្រាយជាក្រោយ ។ ចំណែកម្ចាស់ ទីតាំងខាងលើដែលបាននាំខ្លួនយកទៅសាកសួរ ឈ្មោះសេង មាំង ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅទីតាំងលក់ផលិតផល ។

មន្ត្រីនគរបាលបានបន្ថែមថា ចំពោះម្ចាស់លក់គ្រឿងអគ្គិសនីអាចប្រឈមផ្លូវច្បាប់តែរង់ចាំសាកសួរសិន ហើយនឹងត្រូវចាត់ ការបន្តបែបណាទៀត? ៕ សហការី

15556110_847033042098607_1040522271_n 15555869_847031188765459_446810029_n 15554814_847031158765462_835066740_n 15451003_847031315432113_1857486826_n


ចែករំលែក៖