ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់បុរស៣នាក់ប្រើប្រាស់ និងជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការ ជាមួយនគរបាលក្រុងព្រះសីហនុ បានចុះ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ថ្នាំ ញៀនមួយករណីនៅចំណុចក្រុម២ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ ខ្លួនជនសង្ស័យបាន ៣នាក់។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ គី សុជាតិ ហៅជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្រុម១៧ ភូមិ១ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ទី២.ឈ្មោះ ខៀវ វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ រស់នៅក្រុម១៧ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី៣.ឈ្មោះ មាស សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

មន្ត្រីដដែលបានបញ្ជាក់ថា ជាមួយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សជាថ្នាំញៀន ៤កញ្ចប់ ទម្ងន់ ២.៨៩ក្រាម, ទូរស័ព្ទដៃ ២គ្រឿង, លុយខ្មែរ ៥០.០០០ រៀល និងសម្ភារ សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀតដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕  ឆ្លាម សមុទ្រ

asd-2 asd asd-1

 


ចែករំលែក៖