ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្នើស្នងការនគរបាលខេត្តតាកែវ បើកការស៊ើបអង្កេតនាយប៉ុស្តិ៍រដ្ឋបាលរឿង យកលុយ៥លានរៀលបញ្ចប់រឿងព្រហ្មទណ្ឌ

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋរាប់រយគ្រួសាររស់នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រតិកម្មខ្លាំងចំពោះលោក ស៊ីវ វីនដា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរដែលហ៊ានបញ្ចប់រឿងព្រហ្មទណ្ឌក្នុង ទឹកប្រាក់៥លានរៀល។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១២និង ៣០នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ មានករណីអំពើហិង្សាមួយបានកើតឡើងនៅចំណុចលក់សាច់ឆ្កែមួយកន្លែង ស្ថិតក្នុង ភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងនោះជនដៃដល់មានគ្នា ២នាក់ រីឯជនរងគ្រោះមានតែម្នាក់ឯង ។

ប្រភពបានបន្តថា ជនរងគ្រោះឈ្មោះ យន់ ចាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិត្រពាំងព្រីង ។ ចំណែកជនដៃដល់មាន គ្នា២នាក់ ទី១-ឈ្មោះ ឡុង បឿន ហៅប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិជាមួយជនរង គ្រោះ និងទី២-ឈ្មោះ ស៊ឹម សុភ័ក្ត្រ ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជាមួយគ្នា។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនទាំ៣នាក់ខាងលើបានអង្គុយផឹកស្រាក្លែមសាច់ឆ្កែជាមួយគ្នាស្រាប់តែមួយសន្ទុះក្រោយមកក៏ស្រាប់តែជនដៃដល់ទាំង២ នាក់បានស្ទុះមកវាយលើជនរងគ្រោះ បណ្តាលឲ្យបាក់ថ្គាមខាងស្តាំខ្ទេចហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯរាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា អ្វីដែលពួក គាត់ហួសចិត្តនោះគឺលោក ស៊ីវ វីនដា នាយ ប៉ុស្តិ៍រដ្ឋបាលលាយបូរហ៊ានទទួលលុយពីជនដៃដល់ចំនួន៥លានរៀលឲ្យទៅជនរងគ្រោះទាំងជនរងគ្រោះមិនទាន់ដឹងខ្លួន ហើយ មិនទាន់ដឹងថាស្លាប់ ឬរស់ផង។ ចំណែក សមត្ថកិច្ចទុកឲ្យជនដៃដល់មានសេរីភាពជាធម្មតាវិញ ។

ជុំវិញករណីខាងលើលោក ស៊ីវ វីនដា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរបាន ទទួលស្គាល់ថា លោកពិតជាបានបញ្ចប់ រឿងខាងលើក្នុងទឹកប្រាក់៥លានរៀលឲ្យទៅជនរងគ្រោះប្រាកដមែន ព្រោះមានការសំណូមពរពីភាគីជនដៃដល់។ លោកបន្ត ទៀតថា លោកនឹងទៅយកលុយ៥លានរៀលពីជនរងគ្រោះមកឲ្យជនដៃដល់វិញកុំឲ្យមានរឿងដល់លោក ។

ប្រជាពលរដ្ឋក្នុងឃុំលាយបូរសំណូមពរ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នង ការនគរបាលខេត្តតាកែវមេត្តាបើកការស៊ើប អង្កេតលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋ បាលលាយបូរ ព្រោះជនដៃដល់ខាងលើជា ក្រុមក្មេងទំនើងប្រចាំភូមិ។ ម្យ៉ាងវិញទៀតរឿងនេះជាបទល្មើសព្រហ្មទណ្ឌមិនមែន បទល្មើសរដ្ឋប្បវេណីទេ ៕ ជីសូរកា

takeo-1 takeo-2


ចែករំលែក៖